លទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ និង៣៩ កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២២ កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៤ និងកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី៩ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានចេញ សេចក្តីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ និង៣៩ កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២២ កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៤ និងកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី៩ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។
នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ តបតាមការអញ្ជើញរបស់ព្រះចៅស៊ុលតង់ ហាជី ហាស សាណាល់ បុលគីយ៉ាស ព្រះមហាក្សត្រនៃប្រទេសព្រុយណេដារូស្សាឡាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ និង៣៩ កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េលើកទី២២ កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៤ និងកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិកលើកទី៩ តាមប្រព័ន្ធវីដេអូ។

កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨
កិច្ចប្រជុំកំពូលបានពិភាក្សាលើបញ្ហាសំខាន់ៗទាក់ទងនឹងការកសាងសហគមន៍អាស៊ាន ឆ្លើយតបរបស់អាស៊ានទៅនឹងជំងឺកូវីដ-១៩ ។
ថ្នាក់ដឹកនាំបានស្វាគមន៍ចំពោះវឌ្ឍនភាពជាវិជ្ជមានដែលសម្រេចបាន ក្នុងការអនុវត្តចក្ខុវិស័យ សហគមន៍អាស៊ានឆ្នាំ២០២៥ បើទោះបីជាជំងឺរាតត្បាតនៅតែបន្តកើតមាន និងបានកោតសរសើរ ដល់ការធ្វើជាប្រធានអាស៊ានរបស់ប្រទេសព្រុយណេ ចំពោះសមិទ្ធផលនានាដែលសម្រេចបាននៅ ក្នុងឆ្នាំនេះ ថ្នាក់ដឹកនាំបានស្វាគមន៍ចំពោះគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលចាប់អារម្មណ៍ក្នុងការ ចូលរួមជាមួយអាស៊ាន ដើម្បីគាំទ្រដល់ការអនុវត្តពេញលេញ និងមានប្រសិទ្ធភាពនៃគំនិតផ្តួចផ្តើម សំខាន់ៗរបស់អាស៊ានក្នុងការឆ្លើយតបទៅនឹងជំងឺកូវីដ-១៩ ជាពិសេសការប្រើប្រាស់មូលនិធិអាស៊ាន ឆ្លើយតបទៅនឹងជំងឺកូវីដ-១៩ ដើម្បីចាត់ចែងទិញវ៉ាក់សាំងសម្រាប់តំបន់ ការអនុវត្តក្របខ័ណ្ឌស្ដារ ឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន (ACRF) និងប្រតិបត្តិការនៃក្របខ័ណ្ឌការរៀបចំច្រករបៀង ធ្វើដំណើរក្នុងតំបន់អាស៊ាន (ATCAF)។ ថ្នាក់ដឹកនាំបានលើកទឹកចិត្តឱ្យមានការទទួលស្គាល់គ្នាទៅ វិញទៅមកនូវវិញ្ញាបនបត្រវ៉ាក់សាំង ដើម្បីធានាបាននូវការបើកឡើងវិញទាន់ពេលវេលានៅក្នុងតំប និងការធ្វើដំណើរក្នុងតំបន់។ ការពង្រឹងប្រព័ន្ធសុខាភិបាលក្នុងតំបន់ ខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ភាពរអនុវត្តឱ្យបានឆាប់នៃភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ក្នុងចំណោមបញ្ហាដទៃទៀត ត្រូវបានលើកឡើងជាវិធានការសំខាន់ ដើម្បីស្តារកំណើនឡើងវិញ និងបង្កើនទំនុកចិត្តចំពោះ ពាណិជ្ជកម្មក្នុងតំបន់ និងការស្ដារសេដ្ឋកិច្ចឡើងវិញ។ ថ្នាក់ដឹកនាំក៏បានសម្តែងនូវការគាំទ្រចំពោះ ការធ្វើជាប្រធានអាស៊ាននាពេលបន្ទាប់របស់កម្ពុជា នៅឆ្នាំ២០២២ ផងដែរ។

នៅក្នុងកិច្ចប្រជុំ សម្តេចតេជោនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ទៅលើភាពចាំបាច់បន្ទាន់ ក្នុងការ បង្កើនកិច្ចខិតខំប្រឹងប្រែងរួម ដើម្បីស្តារឡើងវិញនូវកំណើនសេដ្ឋកិច្ច និងសមាហរណកម្មតំបន់ តាម រយៈលំហូរដោយសេរីនៃពាណិជ្ជកម្ម និងការវិនិយោគ ពង្រឹងភាពប្រកួតប្រជែងតំបន់ ការតភ្ជាប់ខ្សែ ច្រវាក់ផ្គត់ផ្គង់ និងរវាងប្រជាជននិងប្រជាជនឱ្យកាន់តែទូលំទូលាយ ដោយគិតពិចារណាទៅលើ សុវត្ថិភាពសុខភាពសាធារណៈ។

សម្តេចតេជោនាយករដ្ឋមន្តីបានសម្តែងការគាំទ្រចំពោះការរៀបចំចក្ខុវិស័យសហគមន៍អាស៊ាន ក្រោយឆ្នាំ២០២៥ និងបានស្វាគមន៍ចំពោះការអនុម័តលក្ខខណ្ឌយោងសម្រាប់ក្រុមការងារកម្រិត ខ្ពស់សម្រាប់ការបង្កើតចក្ខុវិស័យនេះ ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្ដែងការពេញចិត្ត ចំពោះការអនុម័តផែនការមេឌីជីថលអាស៊ានឆ្នាំ២០២៥ ខណៈដែលតំបន់កំពុងព្យាយាមទាញយក ផលប្រយោជន៍ពីសេដ្ឋកិច្ចឌីជីថល និងបដិវត្តន៍ឧស្សាហកម្មទី៤ ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏ បានលើកទឹកចិត្តឱ្យមានការអនុវត្តប្រកបដោយប្រសិទ្ធភាព នូវផែនការការងារនៃគំនិតផ្តួចផ្តើមសម្រាប់ សមាហរណកម្មអាស៊ាន (IAI) ដំណាក់កាលទី៤ និងបានជម្រាបជូនអង្គប្រជុំអំពីផែនការរបស់កម្ពុជា ក្នុងការរៀបចំសិក្ខាសាលាតំបន់នៅឆ្នាំ២០២២ ដើម្បីវាយតម្លៃសមិទ្ធផលរបស់អាស៊ានក្នុងការ បង្រួមគម្លាតអភិវឌ្ឍន៍នៅក្នុងតំបន់។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនកិច្ចប្រជុំពីលទ្ធផលនៃយុទ្ធនាការចាក់វ៉ាក់សាំងបង្ការ ជំងឺកូវីដ-១៩ របស់កម្ពុជា និងផែនការរបស់កម្ពុជាក្នុងការដាក់ចេញនូវយុទ្ធសាស្ត្រសម្រាប់ការស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា តាមរយៈការរស់នៅជាមួយជំងឺកូវីដ-១៩ តាមបែបគន្លងថ្មី នៅចុងឆ្នាំ២០២១ ។

សម្តេចតេជោនាយករដ្ឋមន្តី បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបង្រួមគម្លាតអភិវឌ្ឍន៍នៅក្នុង អាស៊ាន លើកកម្ពស់ការតភ្ជាប់ក្នុងតំបន់ និងការធានាបាននូវការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន និង ចីរភាពរបស់អាស៊ានលើគ្រប់ទិដ្ឋភាព។ សម្តេចតេជោ ក៏បានគូសបញ្ជាក់ផងដែរអំពីសារៈសំខាន់ក្នុង ការថែរក្សា និងលើកកម្ពស់មជ្ឈភាពនិងសាមគ្គីភាពអាស៊ាន ដើម្បីជំរុញដល់ដំណើរការកសាង សហគមន៍អាស៊ានឆ្ពោះទៅរកសមាហរណកម្មកាន់តែប្រសើរ សន្តិភាព សុខដុមរមនា និងវិបុលភាព។

កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៩

ថ្នាក់ដឹកនាំបានផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមកលើទំនាក់ទំនងខាងក្រៅរបស់អាស៊ាន ក៏ដូចជា បញ្ហាបន្ទាន់ក្នុងតំបន់ និងអន្តរជាតិ ដែលជាចំណាប់អារម្មណ៍ និងក្តីកង្វល់រួម។

ថ្នាក់ដឹកនាំបានអំពាវនាវឱ្យពង្រឹង និងពង្រីកទំនាក់ទំនងប្រកបដោយការស្ថាបនាជាមួយដៃគូខាង ក្រៅរបស់អាស៊ាន ដោយឈរលើគោលការណ៍គោរពគ្នា និងផលប្រយោជន៍ទៅវិញទៅមក ដើម្បី ពង្រឹងដល់កិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន។
សូមអាននូវខ្លឹមសារ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានចេញ សេចក្តីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ និង៣៩ កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២២ កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៤ និងកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី៩ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូទាំងស្រុងដូចខាងក្រោម៕

...


ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print