លោក ឈៀង យ៉ាណារ៉ា បាន​ទទួល​ជួប​សម្តែង​ការ​គួរ​សម និង​ពិភាក្សា​ការងារ​ជាមួយ​លោក Martin Vávra ឯកអគ្គ​រដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​សាធារណរដ្ឋ​ឆែក ប្រចាំ​ព្រះ​រាជាណាចក្រ​កម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៦រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ នៅ​ទីស្ដីការ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា លោក ឈៀង យ៉ាណារ៉ា រដ្ឋ​មន្ដ្រី​ប្រតិភូ​អម​នាយករដ្ឋ​មន្ដ្រី និង​ជា​អគ្គលេខាធិការ​គណៈ​កម្មាធិការ​នីតិ​សម្បទា និង​អភិវឌ្ឍន៍​កម្ពុជា​នៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (គ.ជ.នា/ក.អ.ក) បាន​ទទួល​ជួប​សម្តែង​ការ​គួរ​សម និង​ពិភាក្សា​ការងារ​ជាមួយ​លោក Martin Vávra ឯកអគ្គ​រដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​សាធារណរដ្ឋ​ឆែក ប្រចាំ​ព្រះ​រាជាណាចក្រ​កម្ពុជា។ គោល​បំណង​ចម្បង​នៃ​ជំនួបនេះ គឺ​ដើម្បី​សម្តែង​ការ​គួរសម និង​ពិភាក្សា​លើ​អាទិភាព​ការងារ​នៃ​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​ទ្វេ​ភាគី និង​ភាព​ជាដៃ​គូ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (គ.ជ.នា/ក.អ.ក) បានបញ្ជាក់អោយដឹងថា, នាព្រឹកថ្ងៃពុធ ៦រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជា អគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ជ.នា/ ក.អ.ក) បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Martin Vávra ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឆែក ប្រចាំព្រះរាជាណាចក្រកម្ពុជា ។ គោលបំណងចម្បងនៃជំនួបនេះ គឺ ដើម្បីសម្តែងការគួរសម និងពិភាក្សាលើអាទិភាពការងារនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ទ្វេភាគី និងភាពជាដៃគូ។

លោករដ្ឋមន្ត្រីប្រតិភូ ឈៀង យ៉ាណារ៉ា បានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរ ចំពោះ លោក – Martin Vávra ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពន សាធារណរដ្ឋឆែក ប្រចាំព្រះរាជាណាចក្រកម្ពុជា និងមាននិវាសនដ្ឋានផ្ទាល់នៅកម្ពុជា ។ លោករដ្ឋមន្ត្រីប្រតិភូ ក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាលឆែក ដែលបានបន្តជ្រើសរើសកម្ពុជាជាប្រទេសអាទិភាព មួយក្នុងចំណោមប្រទេសចំនួន ៦ សម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ព្រមទាំងបាន និងបន្តផ្តល់ការគាំទ្រលើ វិស័យអាទិភាព ៤ តី+ ១) វិស័យសុខាភិបាល(សុខភាពមាតា, កុមារទារក និងអាហារូបត្ថម្ភ), ២) វិស័យអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ៣) វិស័យទឹកស្អាត និងអនាម័យ និង ៤) កសិកម្ម និងការប្រែប្រួលអាកាសធាតុ ។ ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រីប្រតិភូ ក៏បានវាយតម្លៃខ្ពស់លើវឌ្ឍនភាពសម្រេចបានពីការអនុវត្តអនុស្សរណះ យោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា-ឆែក និងកម្មវិធីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍របស់ សាធារណរដ្ឋឆែកសម្រាប់កម្ពុជា ឆ្នាំ២០១៨-២០២៣ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចអភិវឌ្ឍន៍ប្រកប ដោយចីរភាព និងបរិយាប័ន្ទនៅកម្ពុជា ។ ក្នុងបរិបទនៃវិបត្តិជំងឺកូវីដ-១៩នេះ រដ្ឋាភិបាលឆែកក៏បានរួមចំណែក គាំទ្រដល់វិធានការឆ្លើយតបបន្ទាន់នឹងជំងឺកូវីដ១៩ នៅកម្ពុជា តាមរយៈគម្រោងស្តីពីការពង្រឹងការត្រៀមខ្លួន និង សមត្ថភាពឆ្លើយតបរបស់ស្ថាប័នសុខាភិបាលសាធារណះកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។
លោកឯកអគ្គរដ្ឋទូត Martin Vâvra បានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលបានមកបំពេញ ការងារជាឯកអគ្គរដ្ឋទូតឆែកប្រចាំកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា និង សមិទ្ធផលសម្រេចបានក្នុងកិច្ចអភិវឌ្ឍន៍នៅកម្ពុជា ។ លោកឯកអគ្គរដ្ឋទូត ក៏បានវាយតម្លៃខ្ពស់ និងកោត សរសើរចំពោះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានបន្តផ្តល់កិច្ចសហការ និងភាពជាដៃគូយ៉ាងល្អប្រសើរកន្លង មកជាមួយរដ្ឋាភិបាលឆែក តាមរយៈស្ថានទូតឆែកប្រចាំកម្ពុជា ។ ទន្ទឹមនឹងនេះ លោកឯកអគ្គរដ្ឋទូត ក៏បាន ជម្រាបជូន លោករដ្ឋមន្ត្រីប្រតិភូ ស្ថានទូតឆែកប្រចាំកម្ពុជាបាន និងកំពុងរៀបចំនីតិវិធីប្រកាសទទួល សំណើគម្រោងថ្មីសម្រាប់ឆ្នាំ២០២២ ដែលនឹងប្រកាសជាផ្លូវការទទួលសំណើគម្រោងពីក្រសួង ស្ថាប័នពាក់ព័ន្ធ នាពេលខាងមុខ ។

ចុងបញ្ចប់នៃជំនួបនេះ ភាគីទាំងពីរ បានបង្ហាញជំហរយ៉ាងមុតមាំក្នុងការបន្តពង្រឹង និងពង្រីកកិច្ច សហប្រតិបត្តិការអភិវឌ្ឍន៍ និងភាពជាដៃគូឱ្យកាន់តែល្អប្រសើរ ដើម្បីឈានទៅសម្រេចបាននូវសមិទ្ធផល សំខាន់ៗតាមការរំពឹងទុក ។ ឆ្លៀតក្នុងឱកាសនេះ លោក ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការ គ.ជ.នា/ក.អ.ក បានថ្លែងអំណរគុណ និងជូនពរ លោកឯកអគ្គរដ្ឋទូត Martin Vávra ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឆែក ប្រចាំព្រះរាជាណាចក្រកម្ពុជា ទទួលបានជោគជ័យ ក្នុងការបំពេញបេសកកម្មការទូតនៅកម្ពុជា ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print