ទី​បំផុត​មន្ត្រី​ACU​ ​ម្នាក់​ ដែលដក​កាំភ្លើង​វាយ​ និងបាញ់គំរាមជាច្រេីនគ្រាប់​លេីបុរស​ម្នាក់​ ត្រូវ​ចៅក្រម​សម្រេចឃុំខ្លួន​ហើយ

ចែករំលែក៖

ខេត្តបាត់ដំបង​៖ ទីបំផុត​ចៅក្រម​ស៊ើបសួរសាលាដំបូង​ខេត្តបាត់ដំបង​ បានសម្រេច​ចេញ​ដីកា​បង្គាប់​ឱ្យ​​ឃុំខ្លួនមន្ត្រី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ(ACU)ម្នាក់​ ដែល​ជាខ្មាន់កាំភ្លើង​ម្នាក់​ បន្ទាប់​ពី​ធ្វើ​សកម្មភាព​​វាយ​ក្បាល​បុរស​ម្នាក់​ឱ្យ​បែក​ឈាម និងបាញ់​គំរាម​ជា​ច្រើន​គ្រាប់ ដាក់​ពន្ធនាគារ​ជា​បណ្ដោះអាសន្ន កាលពី​រសៀល​ថ្ងៃ​ទី ២៦ តុលា​ម្សិលមិញនេះ​ ខណៈ​ដែល​​តំណាង​អយ្យការ​ បានចោទប្រកាន់ជនជាន់ចោទ​ចំនួន​០២​បទល្មើស គឺ​ពី​បទ​«​ប៉ុនប៉ង​ឃាតកម្ម និង ប្រើប្រាស់​អាវុធ​ដោយ​គ្មាន​ការ​អនុញាត​»​។​ នេះបេី​យោង​តាម​ប្រភពព័ត៌មាន​ពីមន្រ្តីសាលាដំបូងខេត​្តបាត់ដំបង​ បានឱ្យដឹងនៅថ្ងៃពុធ​ទី​២៧​ ខែតុលា​ ឆ្នាំ​២០២១។

សូមជម្រាបថា​​ បេី​យោង​តាមប្រភពព័ត៍មានពី​មន្រ្តីកងរាជអាវុធហត្ថ​ខេត្ត​បាត់ដំបង​​ បានឱ្យដឹងថា​ កម្លាំងជំនាញ​បានចាប់ឃាត់ខ្លួនមន្ត្រី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ(ACU)ម្នាក់​ ដែល​ជាខ្មាន់កាំភ្លើង​ម្នាក់​ បន្ទាប់​ពី​ធ្វើ​សកម្មភាព​​វាយ​ក្បាល​បុរស​ម្នាក់​ឱ្យ​បែក​ឈាម និងបាញ់​គំរាម​ជា​ច្រើន​គ្រាប់ កាលពី​វេលា​ម៉ោង​២​រំលង​អ​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី២៤ តុលា នៅ​ក្នុង​ឃុំ​បឹង​រាំង ស្រុក​កំ​រៀង​​ ខេត្ត​បាត់ដំបង​។

មន្ត្រី​អាវុធហត្ថខេត្ត​ បានឱ្យដឹងទៀតថា​ ជនសង្ស័យ​ខាងលេីនេះ​មានឈ្មោះ ឆាយ សេរី​បុត្រ ភេទប្រុស ​អាយុ​៣០​ឆ្នាំ មុខរបរ​ជាមន្ត្រី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ( ACU ) រស់នៅ​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

មន្រ្តីដដែលបន្តថា​ ការ​ឃាត់ខ្លួនមន្ត្រី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយរូបនេះ​ ដោយ​យោង​តាម​បណ្ដឹង​ជន​រង​គ្រោះ​ម្នាក់​ឈ្មោះ រ៉ុ​ម ច​ន្ថា ប្រុស​អាយុ​២៥​ឆ្នាំ មុខរបរ​យោធា រស់​នៅ​ភូមិ​អូរ​ដា​លើ ឃុំ​បេង​រាំង ស្រុក​កំ​រៀង​។ ដែល​បាន​ប្ដឹង​ចោទប្រកាន់​ថា ខ្មាន់កាំភ្លើង​រូប​នេះ បាន​ដក​កាំភ្លើងខ្លី​វាយ​ក្បាល​ខ្លួន ហើយ​ថែម​ទាំង​បាញ់​គំរាម​ទៀត​។ តាម​ការ​បំភ្លឺ​ខ្លះ​ៗ ដែល​ត្រូវ​បាន​គេ​ដកស្រង់​សំដី​យ៉ាង​ខ្លី ម្ចាស់​បណ្ដឹង​ឈ្មោះ រ៉ុ​ម ច​ន្ថា បាន​និយាយ​ប្រាប់​សមត្ថកិច្ច​ថា អំពើ​ហឹ​ង្សា​រ​ដ៏​ឃោ​ឃៅ​រវាង​ខ្លួន​ជាមួយ​ឈ្មោះ ឆាយ សេរី​បុត្រ នេះ គឺផ្ដើម​ចេញពី​«​ជម្លោះ​ពាក្យ​សំដី​នៅ​ក្នុង​វង់​ផឹកស៊ី​»​។

មន្រ្តីកងរាជអាវុធហត្ថ​ខេត្ត​ បានបន្តទៀតថា​ ក្រោយ​ទ​ទួល​បណ្ដឹង​នេះ កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​កំ​រៀង ក៏​បាន​ចុះ​អន្តរា​គម​ន៍​ដល់​កន្លែង​កើតហេតុ និងបាន​ឃាត់ខ្លួន​ជនសង្ស័យ​ភ្លាម​ៗ​ ពី​បទ​«​ប៉ុនប៉ង​ឃាតកម្ម​»​។

គួរបញ្ជាក់ថា​ បើ​យោង​ការ​ស្រាវជ្រាវ​បឋមរបស់មន្រ្តី​កងរាជអាវុធហត្ថ​ ចំពោះ​ជនដៃដល់​បាន​ដក​កាំភ្លើងខ្លី​វាយ​ជន​រង​គ្រោះ​បែកក្បាល រួចហើយ​ក៏​បាន​បាញ់​ចំនួន​០៥ ថែម​ទៀត ដេីម្បីគំរាម​ជន​រង​គ្រោះ​ផងដែរ។

បច្ចុប្បន្ន​ជនជាប់ចោទឈ្មោះ ឆាយ សេរី​បុត្រ ដែល​​ជាមន្ត្រី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ( ACU )​ ត្រូវ​បានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ន​នៅពន្ធនាគារខេត្ត​ ដេីម្បីចាត់ការតាមច្បាប់​៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print