ភ្នំពេញ៖ យោងតាមរបាយការណ៍របស់ប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម ថ្ងៃទី២៧-១០-២០២១ ម៉ោង០៧ និង៣០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម ស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ករណីលួចដោះស្លាកលេខរថយន្ត នៅចំណុចមុខផ្ទះលេខ៨៨៩ ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។ដែលក្រុមជនសង្ស័យបានធ្វើសកម្មភាពកាលពីថ្ងៃទី២៩-០៩-២០២១ ម៉ោង០៣ និង៣៨នាទីទៀបភ្លឺ បង្កដោយជនសង្ស័យ០២នាក់ ៖១-ឈ្មោះ ជា សារ៉ុម ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិស្ទឹងមានជ័យ សង្កាត់ស្ទឹងមានេជ័យ១ ខណ្ឌមានជ័យ (មានសារធាតុញៀន) , ២-ឈ្មោះ បិន ចាន់ណា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិស្ទឹងមានជ័យ សង្កាត់ស្ទឹងមានេជ័យ១ ខណ្ឌមានជ័យ (មានសារធាតុញៀន) បានលួចដោះស្លាកលេខឡាន របស់ជនរងគ្រោះឈ្មោះ រឿង កុសល ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅផ្ទះលេខ៨៨៩ ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។ សម្ភារបាត់បង់ ស្លាកលេខរថយន្ត០២សន្លឹក លេខភ្នំពេញ2BH-1457 , សម្ភារបន្សល់ទុក ម៉ូតូ០១គ្រឿងម៉ាកឆាលី គ្មានស្លាកលេខ ទុលឡឺវី០១ របស់ជនសង្ស័យ ។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕
ដោយ៖ ចន្ទ លីហ្សា