អភិបាលខេត្តបន្ទាយមានជ័យ បន្តចុះផ្តល់គ្រាប់ពូជស្រូវដោយឥតគិតថ្លៃដល់កសិករ​ ក្រោយខូចខាតដំណាំស្រូវដោយគ្រោះទឹកជំនន់

ចែករំលែក៖

ខេត្ត​បន្ទាយមានជ័យ​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​ នៅរសៀល​ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១នេះ បានឱ្យដឹងថា​ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោក អោម ចន្ថា អភិបាលរងខេត្ត អាជ្ញាធរក្រុង​ ស្រុក ឃុំ បានអញ្ជើញចូលរួមចុះផ្តល់គ្រាប់ពូជស្រូវដោយឥតគិតថ្លៃដល់កសិករគោលដៅដែលខូចខាតដំណាំស្រូវដោយគ្រោះទឹកជំនន់ឆ្នាំ២០២១ ដើម្បីស្តារឡើងវិញ។

ប្រភពដដែលបន្តថា​ ការចុះផ្តល់គ្រាប់ពូជស្រូវដោយឥតគិតថ្លៃដល់ប្រជាកសិករ​ ដែលជាអំណោយរបស់រាជរដ្ឋាភិបាលប្រព័ន្ធស្បៀងបម្រុងកម្ពុជា ក្រោមអធិបតីភាពលោក វង្ស សណ្តាប់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការរដ្ឋានគណៈកម្មាធិការ ប.ស.ប.ក នៅតាមទីតាំងដែលបានរៀបចំក្នុងឃុំ សង្កាត់មួយចំនួន ក្នងក្រុងសិរីសោភ័ណ និងស្រុកមង្គលបូរី ។

សូមជម្រាបថា​ ពូជស្រូវផ្តល់ជូនចំនួន ២៧៥០ គ្រួសារ ក្នុងស្រុកមង្គលបូរី និង ៩៩៥គ្រួសារ ក្នុងក្រុងសិរីសោភ័ណ ក្នុងមួយគ្រួសារទទួលបានពូជស្រូវសែនក្រអូប ១០០ គីឡូក្រាម។

ជាមួយគ្នានេះ​ ក្នុងនាមរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋទាំងអស់ សូមគោរពថ្លែងអំណរគុណ ដឹងគុណជានិច្ចសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ដែលសម្តេចបានយកចិត្តទុកដាក់គិតគូរខ្ពស់ផ្តល់អំណោយពូជស្រូវជូនប្រជាពលរដ្ឋរងគ្រោះខូចខាតដំណាំស្រូវ ដើម្បីបង្កបង្កើនផលស្តារឡើងវិញ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print