ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃសៅរ៍ទី៣០ ខែតុលា ឆ្នាំ២០២១នេះ បានឱ្យដឹងថា តើអ្នកដឹងទេផ្លាកសញ្ញាទាំង២នេះ មានន័យយ៉ាងដូចម្តេច?
ផ្លាកសញ្ញាលេខ១៖ សញ្ញានេះមានន័យថា ចប់ការហាមស៊ីផ្លេចំពោះយានជំនិះគ្រប់ប្រភេទ។
ផ្លាកសញ្ញាលេខ២៖ សញ្ញានេះមានន័យថា ឱ្យអ្នកបើកបរយានជំនិះគ្រប់ប្រភេទប្រុងប្រយត្ន័ មានផ្លូវកោងទៅស្ដាំនៅខាងមុខ។
សម្គាល់៖ រាល់ផ្លាកសញ្ញាដែលនៅលើមានន័យថាដល់ទីតាំងនោះមុន ដូចនេះអ្នកបើកបរយានជំនិះគ្រប់ប្រភេទអាចធ្វើការស៊ីផ្លេ និងត្រូវប្រុងប្រយត្ន័ នៅខាងមុខមានផ្លូវកោងទៅស្តាំ។
ក្រសួងសូមស្នើសុំការសហការពីបងប្អូនប្រជាពលរដ្ឋ ក្នុងការរាយការណ៍តាមរយៈកម្មវិធីថែទាំផ្លូវ ( ROAD CARE Mobile App) ករណីឃើញមានគំនូសសញ្ញាចរាចររលុប ឬមានផ្លាកសញ្ញាមានការបាក់បែក ដើម្បីអាចឱ្យមន្រ្តីជំនាញ ឬមន្ត្រីពាក់ព័ន្ធធ្វើការត្រួតពិនិត្យ និងចាត់វិធានការទាន់ពេលវេលា។
លើសពីនេះទៅទៀតបងប្អូនប្រជាពលរដ្ឋក៏អាចចូលរួមសហការរាយការណ៍ពីផ្លូវដែលត្រូវជួសជុលថែទាំ និងសញ្ញាចរាចរណ៍បានផងដែរ។សូមចូលរួមថែរក្សាផ្លូវថ្នល់របស់យើង ដើម្បីធ្វើដំណើរបានងាយស្រួល និងមានសុខសុវត្ថិភាព។
ជាមួយគ្នានេះ ក្រសួង ក៏បានបង្ហាញពីស្លាកសញ្ញាសិទ្ធិអាទិភាពនៅលើផ្លូវប្រសព្វ ត្រង់ផ្លូវខ្វែងប៉ុនគ្នា ស្ថានភាពដូចក្នុងរូប (គ្មានផ្លាកសញ្ញាអាទិភាព) តើអ្នកបើកបរត្រូវផ្តល់សិទ្ធិឲ្យយានយន្តណាមួយទៅមុន ?
ដូច្នេះអ្នកបើកបរត្រូវស្វែងយល់ពីសិទ្ធិអាទិភាពនៅលើផ្លូវប្រសព្វ និងមានស្មារតីយកចិត្តទុកដាក់ក្នុងការបើកបរ ជៀសវាងការបង្កគ្រោះថ្នាក់ និងការកកស្ទះនៅពេលធ្វើចរាចរណ៍លើផ្លូវសាធារណៈ៕
ដោយ៖សហការី