ភ្នំពេញ៖ បុរសម្នាក់បេីករថយន្តកុងតឺន័រក្រុមហ៊ុនដឹកជញ្ជូនឌីអេស អេស ក្នុងល្បឿនលឿនរេចង្កូតឡេីងសួនច្បារពុះចែកផ្លូវបណ្តាលឱ្យរងការខូចខាតសំណាងល្អមិនមានរងរបួសដល់មនុស្ស។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ នៅមុខរោកចក្រប៊រី តាមបណ្តោយមហាវិថីឈ្នះឈ្នះ ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកFUSO ក្បាលពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ3E 8572 របស់ក្រុមហ៊ុនឌីអេស អេច ធ្វេីដំណេីរតាមបណ្តោយមហាវិថីឈ្នះឈ្នះ ក្នុងទិសដៅពីត្បូងទៅជេីងក្នុងល្បឿនលឿនខណៈមកដល់ចំណុចកេីតហេតុស្របពេលកម្មកររោងចក្រចេញពីធ្វេីការផងក៏គេនិងចាប់ហ្វ្រ័ងជ្រុលឡេីងលេីសួនច្បារពុះចែកទ្រូងផ្លូវបណ្តាលឱ្យរងការខូចខាតនិងរលេីងគល់សម្រាប់ចាប់បង្គោលស្លាកសញ្ញាជាប់ក្រោមរថយន្តទៅមុខលែងរួចសំណាងមិនមានមនុស្សរងរបួស។
ក្រោយកេីតហេតុសមត្ថកិច្ចចុះទៅដល់ចំណុចដោយសារតែរងការខូចខាតបន្តិចបន្តួចសមត្ថកិច្ចឱ្យម្ចាស់រថយន្តជួសជុលបង្គោលនិងធ្វេីការអប់រំបញ្ចប់រឿងនៅកន្លែងកេីតហេតុ៕
ដោយ៖សុខាសែនជ័យ