ខេត្តកណ្តាល៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចក្រុងតាខ្មៅធ្វើការឃាត់ខ្លួនពាក់ព័ន្ធករណីហិង្សាដោយចេតនា បន្ទាប់ពីជនសង្ស័យខាងលើនេះ បានយកកាំបិតប៉័ងតោកាប់ទៅលើបុរសម្នាក់ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ នៅវេលាម៉ោង១៣និង៣០នាទី ចំណុចឃ្លាំងក្រណាត់របស់ជនរងគ្រោះភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឈួន ខន ភេទប្រុស អាយុ ៦៥ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ ភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរលក់ដូរ(រងរបួសរលាត់ក្បាលជង្គង់ខាងស្តាំ)។
ជនសង្ស័យឈ្មោះ ឃុន មករា ហៅយ៉ា ភេទប្រុស អាយុ៣៦ឆ្នាំ ទីលំនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ,មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)។វត្ថុតាងចាប់យក៖កាំបិតប៉័ងតោដងឈើចំនួន០១ ប្រវែង២៩ស.ម(របស់ជនសង្ស័យ)។
ប្រភពដដែលបន្តថា នៅវេលាម៉ោងកេីតហេតុខាងលេី ពេលដែលជនរងគ្រោះកំពុងសំរាកនៅលេីផ្ទះ ពេលនោះស្រាប់តែជនសង្ស័យបានដេីរចូលមកក្នុងឃ្លាំងដាក់ក្រណាត់របស់ជនរងគ្រោះ ដោយមានកាន់កាំបិតប៉័ងតោមួយសួររកប្រពន្ធរបស់ខ្លួន តែកម្មករនៅទីនោះប្រាប់ថាអត់ឃេីញទេ ហេីយជនសង្ស័យបានប្រាប់កម្មករថាឲ្យហៅថៅកែ (ជនរងគ្រោះ) មកជួបខ្លួន។ ដោយឮជនសង្ស័យសួររក ជនរងគ្រោះបានចុះពីលេីផ្ទះមកជួបស្រាប់តែជនសង្ស័យដេញកាប់ជនរងគ្រោះតែកាប់មិនត្រូវ ហេីយជនរងគ្រោះភ័យបានរត់ដួលបណ្តាលអោយរងរបួសរលាត់ជង្គង់ខាងស្តាំមួយកន្លែង ភ្លាមនោះបានកម្មករជួយទេីបជនសង្ស័យទំលាក់កាំបិតចោល ចំណែកឯជនរងគ្រោះបានរាយការណ៍ជូនសមត្ថកិច្ចអោយជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យបានទាំងវត្ថុតាងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដេីម្បីធ្វេីការសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធី៕
ដោយ៖ ស្អាងជ័យ