ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ខូចខាតផ្ទះ ៥ខ្នង​ ទទួល​អំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ដឹកនាំដោយលោកស្រី ដួង វណ្ណា ប្រធានកិត្តិយសសាខា រួមដំណើរដោយលោកស្រី ពៅ សុភាព ហេរញ្ញឹកគណៈកម្មាធិការសាខា និងសហការី នៅថ្ងៃសៅរ៍ ៩រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០២១នេះ​ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ យកទៅជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់កាលពីថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០២១ បណ្ដាលឱ្យខូចខាតផ្ទះចំនួន ៥ខ្នង។

ក្នុងនោះខូចខាតធ្ងន់ ៤ខ្នង មធ្យម ១ខ្នង ក្នុងស្រុកស្វាយជ្រំ នៅឃុំស្វាយធំ ៤ ខ្នង នៅ ឃុំស្វាយអង្គ ១ ខ្នង និងបណ្តាលឲ្យរបួសមនុស្សម្នាក់(របួសស្រាល)។

ចំណែក​អំណោយចែកជូនសម្រាប់គ្រួសាររងគ្រោះធ្ងន់ទទួលបាន៖ អង្ករ ៣០ គ.ក្រ ក្រណាត់កៅស៊ូតង់ ១ ធុងទឹកជ័រ ១ ឆ្នាំងបាយសម្លរ ២ មី ១ កេស ត្រីខកំប៉ុង ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប កន្ទេលជ័របត់ ១ ឃីត ១ កញ្ចប់ (ភួយ,មុង,សារុង,ក្រមា) ថវិកាចំនួន ២០០,០០០ រៀល ។

គួរបញ្ជាក់ថា​ សម្រាប់គ្រួសារ រងគ្រោះមធ្យមទទួលបាន៖ អង្ករ ៣០ គ.ក្រ មី ១ កេស ត្រីខកំប៉ុង ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប កន្ទេលបត់ ១ ឃីត ១ កញ្ចប់ (ភួយ,មុង,សារុង,ក្រមា) ថវិកាចំនួន ៥០,០០០ រៀល និងបានឧបត្ថម្ភដល់អ្នករបួស ថវិកា ២០០,០០០ រៀល ឧបត្ថម្ភដល់អាជ្ញាធរភូមិដែលបានជួយជួសជុលផ្ទះ ថវិកា ១៥០,០០០ រៀល៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print