រដ្ឋបាលរាជធានីភ្នំពេញ៖ ស្ពានអាកាសថ្មើរជើងសន្ធរម៉ុកចេញជារូបរាងហើយ ខណៈដែលក្រុមការងារស្ទូចគ្រោងដែកស្ពានដាក់លើទម្រសសររួចរាល់

ចែករំលែក៖

ភ្នំពេញ៖ ការដ្ឋានសាងសង់ស្ពានអាកាសថ្មើរជើងសន្ឋរម៉ុក ស្ថិតនៅក្នុងខណ្ឌទួលគោកបានឈានដល់ការស្ទូចគ្រោងដែកស្ពានដាក់លើទម្រសសរស្ពានហើយ កាលពីយប់ថ្ងៃទី២៩ និងព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ ខណៈដែលកំណាត់ផ្លូវមួយចំនួននៅក្បែរនឹងការដ្ឋាននេះត្រូវបានបិទមិនឲ្យធ្វើចរាចរណ៍ជាបណ្ដោះអាសន្ន។
មន្ដ្រីជំនាញរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថ្ងៃទី៣០ ខែតុលានេះថា៖ ការងារការដ្ឋាននៃការស្ទូចគ្រោងដែកស្ពានដាក់លើទម្រសសរស្ពានបានធ្វើរួចរាល់ហើយ ក្នុងបំណងដើម្បីជំរុញការងារនេះឱ្យបានលឿននិងសម្រួលទៅដល់ចរាចរណ៍នៅតំបន់នេះ។
ពាក់ព័ន្ធនឹងការដំឡើងគ្រោងដែកតួស្ពានអាកាសថ្មើរជើងនេះ រដ្ឋបាលរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី២៨ខែ តុលាឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹងស្តីពីការបិទចរាចរណ៍លើកំណាត់ផ្លូវមួយចំនួននៅក្បែរការដ្ឋានសាងសង់ស្ពានអាកាសថ្មើរជើងសន្ធរម៉ុក ស្ថិតក្នុងខណ្ឌទួលគោកក្នុងរយៈពេលបីយប់ ដោយចាប់ពីយប់ថ្ងៃទី២៩, យប់ថ្ងៃទី៣១ ខែតុលា និងយប់ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ ចាប់ពីម៉ោង១៨និង០០នាទីយប់ ដល់ម៉ោង ៧ព្រឹក ដើម្បីដំឡើងគ្រោងដែកតួស្ពាន ខណៈដែលការងារសាងសង់សសរគ្រឹះស្ពានបានបញ្ចប់ទាំងស្រុង។ ចំពោះការបិទនេះ គឺ១-នៅយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០២១ បិទចរាចរណ៍ផ្នែកខាងជើងផ្លូវកម្ពុជាក្រោម ដល់ផ្លូវលេខ២៥៣ ផ្លូវលេខ ២៣៣ និងមហាវិថីម៉ៅសេទុង គឺចាប់ពីធនាគារ អេប៊ីអេ “ABA Bank ” ដល់ផ្លូវលេខ១២២។ ២-នៅយប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ បិទចរាចរណ៍ផ្នែកខាងត្បូងផ្លូវកម្ពុជាក្រោម ដល់ផ្លូវលេខ២៥៣ ,ផ្លូវលេខ ២៣៣ និងមហាវិថីម៉ៅសេទុង គឺចាប់ពីសាលាបឋមសិក្សាសន្ធរម៉ុក ដល់ផ្លូវលេខ១៣៤ ។ ៣-នៅយប់ថ្ងៃទី០២ ខែ វិច្ឆិកា ឆ្នាំ២០២១ បិទចរាចរណ៍កំណាត់ផ្លូវកម្ពុជាក្រោម គឺចាប់ពីសាលាបឋមសិក្សាសន្ធរម៉ុក ដល់ផ្លូវលេខ២៥៣ និងកំណាត់ផ្លូវកម្ពុជាក្រោម ចាប់ពីធនាគារអេប៊ីអេ ABA Bank ដល់ផ្លូវលេខ២៣៣។
សូមបញ្ជាក់ថា៖ ស្ពា​នអាកា​សថ្មើ​រជើង នៅត្រង់មុខសាលាបឋមសិក្សាសន្ធរម៉ុក ត្រូវសាង់សង់នៅលើចំណុចផ្លូវប្រសព្វទាំង៤ទិស គឺសាងសង់កា​ត់​ទទឹង​ផ្លូវ​ម៉ៅសេ​ទុង​២ខ្សែ និងកា​ត់ទ​ទឹងផ្លូ​វក​ម្ពុជាក្រោម ២ខ្សែ ​ដើម្បីបង្កលក្ខណៈងាយស្រួល​ដ​ល់សិ​ស្សានុសិ​ស្សបានឆ្លងកាត់ស្ពាននេះដោយសុវត្ថិ​ភា​ព ​ទោះបីពួកគេមកពីទិស​ខា​ងណា​ក៏ដោ​យ។ មកដល់ពេល​នេះ រាជធានីភ្នំពេញមា​ន​ស្ពានអា​កាស​ថ្មើ​រជើ​ងចំនួន៤ក​ន្លែ​ងហើ​យ ក្នុងនោះរួមមា​ន​ នៅតំបន់ជ​ម្ពូ​វ័ន ខ​ណ្ឌពោធិ៍សែន​ជ័យមានចំនួន២កន្លែ​ង​ និងនៅតំបន់​ភ្លើ​ងស្តុប​នាង​គ​ង្ហីង មានចំនួន១​
ក​ន្លែង និងនៅផ្សារដើមគមានមួយកន្លែងទៀត ដែលបានបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីចុងខែកក្កដា ឆ្នាំ២០២០កន្លងមកនេះ ក្រោមវត្តមានលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ៕

...

ដោយ៖  សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print