ខេត្តកំពង់ឆ្នាំង ចាប់ផ្តើមដោះស្រាយវិវាទដីធ្លី បន្ទាប់ពីលោក ម៉ៅ ធនិន្ទ មានយុទ្ធសាស្ត្រជោគជ័យ ឈ្នះ=ឈ្នះ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ លោកស្រី ប៊ន សុភី អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំងស្តីពីក្រុមការងារចុះដោះស្រាយទំនាស់នៅសង្កាត់ទាំង៤ក្នុងក្រុងកំពង់ឆ្នាំង, មានន័យថា, ខេត្តកំពង់ឆ្នាំង ចាប់ផ្តើមដោះស្រាយវិវាទដីធ្លី បន្ទាប់ពីលោក ម៉ៅ ធនិន្ទ មានយុទ្ធសាស្ត្រជោគជ័យ ឈ្នះ ឈ្នះ ! ។
សូមបញ្ជាក់ថា, នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នៅសាលប្រជុំសាលាក្រុងកំពង់ឆ្នាំងបានបើកកិច្ចប្រជុំប្រកាសសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំងស្តីពីក្រុមការងារចុះដោះស្រាយទំនាស់នៅសង្កាត់ទាំង៤ក្នុងក្រុងកំពង់ឆ្នាំង
ក្រោមអធិបតីភាពលោកស្រី ប៊ន សុភី អភិបាលបាលរង ខេត្តកំពង់ឆ្នាំងនិងជាប្រធានក្រុមការងារដោះស្រាយទំនាស់នៅក្រុងកំពង់ឆ្នាំង និង លោក គុយ ចន្ថា សមាជិកក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពីលោកលោកស្រីសមាជិក សមាជិកា សមាជិកា ក្រុមការងារដោះស្រាយទំនាស់ក្នុងក្រុងកំពង់ឆ្នាំង អភិបាលរងក្រុង ការិយាល័យជំនាញជុំវិញក្រុងនិងចៅសង្កាត់ទាំង៤ចូលរួមផងដែរ។

បន្ទាប់ពីប្រកាសសមាសភាពតាមសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំងរួចមកលោក ក្រូច ម៉ារ៉ា អភិបាលរងក្រុងកំពង់ឆ្នាំងបានអោយដឹងថាៈកន្លងមកអាជ្ញាធរក្រុងបានដោះស្រាយសំណូមពរនិងទំនាស់ឈរលើមូលដ្ឋានច្បាប់បានមួយចំនួនធំនៅសង្កាត់ទាំង៤ក្នុងក្រុងកំពង់ឆ្នាំង។លោកបានបញ្ជាក់បន្តថាៈបច្ចុប្បន្ននៅសំណូមពរនិងទំនាស់ចំនួន១១ទៀតកន្លងមកអាជ្ញាធរក្រុងបានចុះដោះស្រាយបន្តបន្ទាប់តែមិនទាន់បានសម្រេចលទ្ធផល ។លោកក៏បាសំណូមពរអោយក្រុមការងារជួយដោះស្រាយបន្ត។

មានប្រសាសន៍ក្នុងឱកាសនោះលោកស្រី ប៊ន សុភី បានមានប្រសាសន៍ថាៈក្រុមការងារមានតួនាទីដោះស្រាយបញ្ចប់ទំនាស់នានាក្រៅប្រព័ន្ធតុលា បញ្ហាសណ្តាប់ធ្នាប់និងបរិស្ថាន ជាពិសេសរក្សាសន្តិសុខជូនប្រជាពលរដ្ឋអោយបានល្អនិងការអភិវឌ្ឍនៅមូលដ្ឋានក្នុងបង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋអោយកាន់តែប្រសើរឡើង ចាប់ពីថ្ងៃ ទី១ ខែវិច្ឆិកានេះតទៅ។ ក្រុមការងារត្រូវធ្វើរបាយការណ៍បូកសរុបលទ្ធផលនៃការដោះស្រាយទំនាស់ជូនលេខាធិការដ្ឋានដោះ ស្រាយទំនាស់ថ្នាក់ខេត្តនូវលទ្ធផលដែលក្រុមការងារសម្រចបាន។

លោកស្រី ប៊ន សុភី ក៏បានផ្តាំផ្ញើអោយ ក្រុមត្រូវយកចិត្តទុកដាក់ចុះទៅដោះស្រាយទំនាស់តាមតួនាទីបច្ចេកទេស និងបទពិសោធន៍ល្អៗប្រកបដោយឆន្ទៈ តម្លាភាព ដោយឈរលើមូលដ្ឋានច្បាប់ នយោបាយឈ្នះឈ្នះអោយភាគីទាំងសងខាងទទួលយកបានទាំងអស់គ្នាដើម្បីអោយប្រជាពលរដ្ឋយើងរស់នៅដោយសន្តិភាព មានសេចក្តីសុខទទួលបាននូវការអភិវឌ្ឍលើគ្រប់វិស័យ ស្របតាមគោលនយោបាយដឹកនាំរបស់សម្តេចប្រមុខរាជរដ្ឋាភិបាល។

បន្ទាប់លោកស្រី ប៊ន សុភី បានដឹកនាំក្រុមការងារចុះពិនិត្យដល់ទីតាំងតាមសំណូមពររបស់ប្រជាពលរដ្ឋសុំបើកផ្លូវនៅភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ដើម្បីដឹងប្រវត្តិដីនិងធ្វើការដោះស្រាយជូនប្រជាពលរដ្ឋនៅថ្ងៃទី១ ដើម្បីដឹងប្រវត្តិដីនិងធ្វើការដោះស្រាយជូនប្រជាពលរដ្ឋនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។
សូមបញ្ជាក់ផងដែរថា, លោក ម៉ៅ ធនិន្ទ អតីតអភិបាលខេត្តពោធិ៍សាត់ បច្ចុប្បន្នជាអភិបាលខេត្តកំពត លោកមានទេពកោសល្យ ចិត្តសាស្ត្រ យុទ្ធសាស្ត្ត្រ ជាមួយនឹងវប្បធម៌ចំណេះដឹងទូទៅក្នុងកម្រិតខ្ពស់ផ្នែកច្បាប់ រដ្ឋបាល និងស្វែងយល់អំពីទិដ្ឋភាពសង្គម ទិដ្ឋភាពច្បាប់ ទិដ្ឋភាពនយោបាយ ធ្វើឲ្យលោកមានយន្តការមុនគេបំផុតនៅក្នុងប្រទេសកម្ពុជាក្នុងនាមជាអភិបាលខេត្ត រូបគន្លឹះដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការទទួលបានជោគជ័យ ជួយប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនគ្រប់គ្រង៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print