ភ្នំពេញ, លិខិតជូនពរ ក្នុងឱកាសចម្រើនជន្មាយុ ជម្រាបជូន សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង
សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ និងលោកជំទាវ ជាទីស្រឡាញ់រាប់អាន
ខ្ញុំ និងភរិយា សូមសម្តែងនូវមនោសញ្ចេតនាសប្បាយរីករាយ ចូលរួមអបអរសាទរក្នុងឱកាសចម្រើនជន្មាយុ សម្ដេចចៅហ្វាវាំង នាថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ ប្រកបដោយពរជ័យសិរីមង្គលមហាប្រសើរ និងសូមមានសុខភាព ល្អបរិបូរណ៍ កាយពលមាំមួន បញ្ញាញាណភ្លឺថ្លា និងជន្មាយុយឺនយូរ។
ខ្ញុំសូមវាយតម្លៃខ្ពស់បំផុតចំពោះសកម្មភាពដ៏ឧត្តុង្គឧត្តមរបស់ សម្ដេចចៅហ្វាវាំង ដែលបានយកអស់កម្លាំង កាយចិត្ត ប្រាជ្ញាស្មារតី ក្នុងការចូលរួមការពារសន្តិភាព ឯករាជ្យភាព បូរណភាព ទទួលបានការរីកចម្រើនឥតឈប់ឈរ ទន្ទឹមនឹងនេះបានខិតខំមិនខ្លាចនឿយហត់ការពារ ជាតិ សាសនា ព្រះមហាក្សត្រ និងលើកស្ទួយកិត្តិយស កិត្យានុភាព នៃព្រះរាជាណាចក្រកម្ពុជា ជាអារ្យប្រទេសរុងរឿងថ្កើនថ្កាន។ មួយវិញទៀត សម្តេច បានឆ្លៀតឱកាស យ៉ាងមមាញឹកខិតខំអស់ពីកម្លាំងកាយចិត្ត ពេលវេលា ចូលរួមសកម្មភាពមនុស្សធម៌ និងបានរួមចំណែកក្នុងការកសាង សង្គមជាតិសំដៅកាត់បន្ថយភាពក្រីក្រ ដើម្បីជាឧត្តមប្រយោជន៍ជាតិ និងប្រជាពលរដ្ឋកម្ពុជា។
ខ្ញុំនិងភរិយា សូមយកឱកាសដ៏សិរីមង្គលនេះ បួងសួងដល់គុណបុណ្យព្រះរតនត្រៃ កែវទាំងបី វត្ថុស័ក្តិសិទ្ធិ ទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ថែរក្សាប្រទានពរជ័យ សិរីសួស្តី ជ័យមង្គលគ្រប់ប្រការជូនដល់ សម្ដេចចៅហ្វាវាំង និងលោកជំទាវ ព្រមទាំង បុត្រា បុត្រី ចៅប្រុស ចៅស្រី ជាទីស្រលាញ់ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូម សម្ដេចចៅហ្វាវាំង និងលោកជំទាវ ទទួលនូវការគោរពរាប់អានដ៏ស្មោះស្ម័គ្រ អំពីខ្ញុំ៕
ដោយ, សិលា