ខេត្តស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀង មានកិត្តិយស សូមជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋ និងអាណាព្យាបាលដែល មានកូនអាយុ ០៥ឆ្នាំ ឱ្យបានជ្រាបថា រដ្ឋបាលខេត្ត នឹងបើកយុទ្ធនារការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី១ និងជួសទី២ជូនកុមារអាយុ ០៥ឆ្នាំ នៅតាមបណ្តាក្រុង ស្រុកទាំង០៨ នៃខេត្តស្វាយរៀង ដែលតម្លាត រវាងដូសទី១ និងដូសទី២ ចំនួន ២៨ថ្ងៃ ។ ការចាក់វ៉ាក់សាំងនេះនឹងចាប់ផ្ដើមនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ តទៅ ចាប់ពីម៉ោង ៧:៣០ នាទីព្រឹក ដល់ម៉ោង ១១:៣០នាទី និងពីម៉ោង ០១រសៀល ដល់ម៉ោង ០៤រសៀល ជារៀងរាល់ថ្ងៃរហូតដល់បញ្ចប់ជាស្ថាពរនៅតាមទីតាំង និងតាមវេន កាលបរិច្ឆេទ ដែលរៀបចំដោយរដ្ឋបាល ក្រុង ស្រុក មានដូចខាងក្រោមតាមតារាង ៖
បញ្ជាក់ ៖ បងប្អូនប្រជាពលរដ្ឋ ឬអាណាព្យាបាលត្រូវជូនកូនមកទទួលចាក់វ៉ាក់សាំង និងសូមយកភ្ជាប់ ជាមួយនូវសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្រកំណើត ឬលិខិតឆ្លងដែន ។
ជាមួយគ្នានេះមុនពេលជូនកូនទៅចាក់វ៉ាក់សាំង ចំពោះកូនៗដែលមានបញ្ហាសុខភាព ដូចជា ក្តៅខ្លួន ក្អក កណ្ដាស់ ផ្ដាសាយ ពិបាកដកដង្ហើម ឬ រោគសញ្ញាផ្សេងទៀត សូមទៅពិនិត្យសុខភាពជាមុនសិន ជៀសវាង ប៉ះពាល់ ដល់ក្រុមគ្រូពេទ្យ និងប្រជាពលរដ្ឋដទៃទៀត និងសូមបងប្អូនប្រជាពលរដ្ឋចូលរួមអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល និងត្រូវប្រកាន់ខ្ជាប់នូវវិធានការ៣ការពារ និង ៣កុំ” របស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ជ្រាបជាព័ត៌មាន ៕
ដោយ, សិលា