នារីជនជាតិចិនបើករថយន្ដកូរ៉ូឡាបុករថយន្ដកាមរីឆ្លាមត្រង់ចំណុចផ្លូវបំបែកជាបួនបណ្ដាលឲ្យរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖​ នារីជាជនជាតិចិនម្នាក់បើករថយន្តកូរ៉ូឡាមួយគ្រឿងដល់ចំណុចផ្លូវបំបែកជាបួនមិនប្រយ័ត្នជ្រុលបុករថយន្ដកាមរីឆ្លាមមួយគ្រឿងចំពាក់កណ្ដាលរថយន្ដបណ្ដាលឲ្យវិលមួយជុំរងការខូចខាត​ តែសំណាងល្អមិនបណ្ដាលឲ្យមានអ្នករងរបួសនោះទេ។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះបានកើតឡើងកាលពីវេលាម៉ោង១ និង៤០នាទីំលងអាធ្រាត្រឈានចូលថ្ងៃទី​៦​ ខែមេសា​ ឆ្នាំ២០១៦​ នៅចំណុចផ្លូវលេខ៤៣២កែងនិងផ្លូវលេខ១៥៥​ ស្ថិតក្នុងសង្កាត់​ទួលទំពូង​១​ ខណ្ឌចំកាមន​ រាជធានីភ្នំពេញ​។

ប្រភពព័ត៌មានពីកន្លែងើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ​គេបានឃើញមានរថយន្ដម៉ាក​កាមរីឆ្លាមមួយគ្រឿងពណ៍ស្ករ​ ពាក់ស្លាកលេខ​ កណ្តាល​ 2A-4572. បើកបរដោយបុរសម្នាក់​ ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៥៥​ ទិសដៅពីត្បូងទៅជើង​ លុះមកដល់ចំណុចកើតហេតុដែលជាចំណុចផ្លូវបំបែកជាបួន​ ស្រាប់តែមានរថយន្ដមួយគ្រឿងទៀតម៉ាកកូរ៉ូឡា​ ពណ៍ស​  ពាក់ស្លាកលេខ​ភ្នំពេញ​2U-5154 បើកបរដោយនារីជាជនជាតិចិនម្នាក់​ ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៤៣២ទិសដៅពីលិចទៅកើត​ ក្នុងល្បឿនលឿនមិនប្រយ័ត្នបានជ្រុលបុកចំពាក់ណ្ដាលរថយន្ដពេញទំហឹង​ បណ្ដាលឲ្យរថយន្ដកាមរីឆ្លាមវិលមួយជុំរងការខូចខាតតែមិនបណ្ដាលឲ្យអ្នកជិះក្នុងរថយន្ដរងរបួសនោះទេ

ប្រភពបានបន្តថាក្រោយពីកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុនិងបានធ្វើការសម្របសម្រួលភាគីទាំងសងខាង​ ដោយភាគីខាងរថយន្ដកូរ៉ូឡាព្រមសងថ្លៃការខូចខាតចំនួន១៧០ដុល្លារទៅឲ្យខាងរថយន្ដកាមរីឆ្លាមដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្ដង៕

IMG_7745

IMG_7743

IMG_7739

IMG_7753

ដោយ៖ ជីម ភារ៉ា ដង្កោ

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print