រុស្ស៊ី៖​ កងទ័ពជើងទឹកប្រចាំតំបន់សមុទ្រខ្មៅ កំពុងតាមដានសកម្មភាពនាវាពិឃាតអាមេរិក USS Porter ដែលចូលក្នុងដែនសមុទ្រខ្មៅរបស់ខ្លួន

ចែករំលែក៖

អន្តរជាតិ​៖​ បើតាមទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ នៅថ្ងៃអាទិត្យទី៣១ ខែតុលា ឆ្នាំ២០២១នេះ​ បានដកស្រង់ការចេញផ្សាយពី​ក្រសួងការពារជាតិរុស្ស៊ីដែលបានអះអាងថា៖​ កងទ័ពជើងទឹករុស្ស៊ីប្រចាំតំបន់សមុទ្រខ្មៅកំពុងតាមដានសកម្មភាពនាវាពិឃាតអាមេរិក USS Porter ដែលបានធ្វើដំណើរចូលក្នុងដែនទឹកនៃតំបន់សមុទ្រខ្មៅ​ កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ​។

បើតាមយោធាអាមេរិក​បាននិយាយថា​ នាវាពិឃាត USS Porter បានធ្វើដំណើរឆ្លងកាត់តំបន់សមុទ្រខ្មៅ ដើម្បីទៅចូលរួមការធ្វើសមយុទ្ធហ្វឹកហាត់ជាមួយសម្ពន្ធមិត្តនៃអង្គការ NATO និងដៃគូនៅក្នុងតំបន់ដើម្បីបង្ហាញការប្ដេជ្ញាចិត្តរបស់ NATO ក្នុងការថែរក្សាសេរីភាពធ្វើនាវាចរណ៍នៅក្នុងតំបន់ដែនទឹកអន្តរជាតិ។

ជុំវិញបញ្ហានេះដែរ​ រុស្ស៊ី​ បានបង្ហាញការព្រួយបារម្ភចំពោះការបង្កើនសកម្មភាពយោធារបស់អង្គការ NATO នៅតាមបណ្ដាប្រទេសអឺរ៉ុបខាងកើតដែលស្ថិតនៅក្បែរព្រំដែន របស់ប្រទេសរុស្ស៊ី។ មិនតែប៉ុណ្ណោះ ទីក្រុងមូស្គូ​ ក៏បានចោទប្រកាន់សហរដ្ឋអាមេរិក និង NATOថា៖ កំពុងប្រែក្លាយតំបន់សមុទ្រខ្មៅទៅជាទីលានប្រឈមមុខដាក់គ្នា ដែលនេះគឺជាជំហានមួយដ៏គ្រោះថ្នាក់អាចបង្កជាជម្លោះយោធា៕ដោយ​៖ស​ តារា​

រូបភាពឯកសារ៖ By U.S. Naval

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print