បុរសជាបុគ្គលិកម្នាក់ត្រូវឈើរកៅស៊ូធ្លាក់លើស្លាប់ក្នុងថ្លុកឈាម

ចែករំលែក៖

ខេត្តត្បូងឃ្មំុ៖ បុគ្គលិកកែច្នៃដើមកៅស៊ូម្នាក់ត្រូវបានឈើកៅស៊ូធ្លាក់លើបណ្តាលឲ្យបោកក្បាលបែកស្លាប់និងកន្លែង ខណៈពេលជនរងគ្រោះកំពុងកត់បញ្ជីឈើ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១០ និង១០នាទីថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៦ នៅចំណុចរោងចក្រកែឆ្នៃដើមកៅស៊ូ ស្ថិតនៅភូមិសួងកើត សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មំុ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មានករណីគ្រោះថ្នាក់(ធ្លាក់ឈើលើ) ជនរងគ្រោះមាន ឈ្មោះ ឈុន សុភ័ណ្ឌ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរបុគ្គលិកកែច្នៃដើមកៅស៊ូ មានទីលំនៅភូមិទន្លេបិទ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

សមត្ថកិច្ចបានបន្តថា ជនរងគ្រោះបានស្លាប់ ក្នុងខណៈកំពុងដើរកត់បញ្ជីឈើ ស្រាប់តែធ្លាក់ឈើពីលើលេវីល័រសង្កត់លើជនរងគ្រោះបណ្តាលឲ្យបោកក្បាលស្លាប់តែម្តង។

ហើយករណីនេះបន្ទាប់ពីសមត្ថកិច្ចត្រួតពិនិត្យចប់សព្វគ្រប់ បច្ចុប្បន្នសាកសពបានប្រគល់ជូនក្រុមគ្រួសារសពយកទៅធ្វើបុណ្យតាមប្រពៃណី៕

20160405185537

20160405185537 (1)

20160405185537 (2)

20160405185537 (3)

20160405185537 (5)

20160405185538

20160405185537 (4)

ដោយ៖ វណ្ណះ

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print