អំណោយរបស់សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែនប្រគល់ជូនរដ្ឋបាលរាជធានីដើម្បីយកទៅជួយសង្គ្រោះពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងនៅតាមសណ្ដស្ទឹងព្រែកត្នោត

ចែករំលែក៖

ភ្នំពេញ៖ អំណោយជាគ្រឿងឧបភោគបរិភោគរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ដែលមានដូចជាអង្ករ, មី, ត្រីខ, ទឹកស៊ីអុីវ, ទឹកត្រី, ទឹកបរិសុទ្ធ ត្រូវបាននាំយកមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញដើម្បីចូលរួមចំណែកជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង នៅរាជធានីភ្នំពេញ ពិសេសនៅតាមសណ្ដស្ទឹងព្រែកត្នោត ។
ពិធីប្រគល់-ទទួលនេះ បានធ្វើឡើង នៅរសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្រោមវត្តមានលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងក្រុមហ៊ុន៣អិលអឹមធី អុិនវេសមិន ឯ.ក. នៅសាលារាជធានីភ្នំពេញ។
លោក ឃួង ស្រេង ក្នុងឱកាសនោះបានមានប្រសាសន៍លើកឡើងថា «ក្នុងនាមក្រុមប្រឹក្សារាជធានីភ្នំពេញ គណៈអភិបាលរាជធានីភ្នំពេញ និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន៣អិលអឹមធី អុិនវេសមិន ឯ.ក. ដែលបានឧបត្ថម្ភអង្ករ ៥០តោន ,ទឹកស៊ីអុីវចំនួន ១,០០០យួរ, ទឹកត្រីចំនួន១,០០០យួរ, ត្រីខចំនួន ១,០០០យួរ, មីចំនួន១,០០០កេសតូច, ទឹកបរិសុទ្ធចំនួន១,០០០កេសជូនរដ្ឋបាលរាជធានីភ្នំពេញដើម្បីចូលរួមចំណែកជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង។
ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លានេះស្តែងឱ្យឃើញអំពីការគិតគូរ និងក្តីអាណិតស្រលាញ់ចំពោះជនរួមជាតិ ដោយឈរលើបុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នានៅក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ហើយប្រជាជនរាជធានីភ្នំពេញកំពុងរងគ្រោះដោយសារជំនន់ទឹកភ្លៀងថែមទៀត។ សមានចិត្តដ៏ប្រពៃនេះ នឹងត្រូវបានចងចាំទុកដោយរាជ រដ្ឋាភិបាល រដ្ឋបាលរាជធានីភ្នំពេញ និងប្រជាពលរដ្ឋកម្ពុជាទាំងអស់៕

...

ដោយ៖  សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print