ក្រសួងមហាផ្ទៃ ជូនដំណឹងដល់គណបក្សអនាគតជាតិ ឲ្យរៀបចំសញ្ញាសម្គាល់របស់ខ្លួន បន្ទាប់ពីក្រសួងបានទទួលលិខិតស្នើសុំបង្កើតគណបក្សរួចរាល់

ចែករំលែក៖

ភ្នំពេញ, បើយោងតាម នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានបញ្ជាក់អោយដឹងថា,ក្រសួងមហាផ្ទៃ បានទទួលរួចហើយនូវលិខិតជូនដំណឹងអំពីការសុំបង្កើត «គណបក្សអនាគតជាតិ» ដោយផ្អែកតាមបញ្ញត្តិមាត្រា៩ នៃច្បាប់ស្តីពីគណបក្សនយោបាយ ក្រសួងមហាផ្ទៃ ស្នើឲ្យតំណាងស្ថាបនិកគណបក្សត្រូវរៀបចំសញ្ញាសម្គាល់របស់គណបក្ស ដោយអនុវត្តតាមលក្ខខណ្ឌកំណត់ក្នុងបញ្ញត្តិមាត្រា១១ថ្មី ត្រង់ចំណុចទី៣ នៃច្បាប់នេះ រួចហើយត្រូវផ្ញើជូនមកក្រសួងមហាផ្ទៃជាកំណត់។
លោក ប៊ុន ហ៊ុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានអោយដឹងថា, ក្រសួងមហាផ្ទៃ បានទទួលរួចហើយនូវលិខិតជូនដំណឹងអំពីការសុំបង្កើត “គណបក្សអនាគតជាតិ” ដូចបាន ចុះក្នុងយោងខាងលើ។ ផ្អែកតាមបញ្ញត្តិមាត្រា៩ នៃច្បាប់ស្តីពីគណបក្សនយោបាយ ក្រសួងមហាផ្ទៃ ស្នើឲ្យ តំណាងស្ថាបនិកគណបក្សត្រូវរៀបចំសញ្ញាសម្គាល់របស់គណបក្ស ដោយអនុវត្តតាមលក្ខខណ្ឌកំណត់ក្នុង បញ្ញត្តិមាត្រា១១ថ្មី ត្រង់ចំណុចទី៣ នៃច្បាប់នេះ រួចហើយត្រូវផ្ញើជូនមកក្រសួងមហាផ្ទៃជាកំណត់។ អាស្រ័យហេតុនេះ សូមលោកតំណាងស្ថាបនិកគណបក្ស ជ្រាប និងចាត់ចែងអនុវត្តតាមស្មារតីខាងលើតាមការគួរ។
សូមលោកតំណាងស្ថាបនិកគណបក្ស ទទួលនូវសេចក្ដីរាប់អានដ៏ស្មោះស្ម័គ្រពីខ្ញុំ។

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print