រដ្ឋលេខាធិការក្រសួងព័ត៌មាន លោក ជា ច័ន្ទបរិបូរណ៍ បានឧបត្ថម្ភថវិកា ៤០ម៉ឺនរៀល ដល់កុមារាខ្វះខាតម្នាក់នៅស្រុកបន្ទាយស្រី

ចែករំលែក៖

ភ្នំពេញ, កុមារាខ្វះខាតម្នាក់នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប បានឆក់អារម្មណ៍សម្តេចតេជោហ៊ុនសែន បំផុត ដោយសារបាន
ប័ណ្ណចាក់វ៉ាក់សាំងពាក់នៅកបង្ហាញថាខ្ញុំ
បានចាក់វ៉ាក់សាំងរួចហើយនិងចូលរៀន
ដោយគ្មានការភ័យខ្លាចជាមួយនិងការ
ពាក់ម៉ាស់បានត្រឹមត្រូវ ។ ក្រោយមក
លោក ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានឧបត្ថម្ភថវិកា ៤០ម៉ឺនរៀល ជូនកុមារាម្នាក់នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប ដើម្បីទិញស្បែកជើង និងសម្លៀកបំពាក់ទៅសាលារៀន។
សូមបញ្ជាក់ថា, ការឧបត្ថម្ភរបស់លោក ជា ច័ន្ទបរិបូរណ៍ ធ្វើឡើងក្រោយពេលរូបនៃការខ្វះខាតរបស់កុមារារូបនេះ ត្រូវបានផ្សព្វផ្សាយលើបណ្តាញសង្គមហ្វេសប៊ុក រួមទាំងហ្វេសប៊ុករបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីផងដែរ។
បើតាមការបញ្ជាក់ពីអាជ្ញាធរ អោយដឹងថា, កុមារារូបនេះ មានឈ្មោះ គង់ សីហា អាយុ ៧ឆ្នាំ ជាសិស្សរៀននៅសាលាបឋមសិក្សាជ័យ និងរស់នៅភូមិត្មាតពង ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
ជាមួយឈុតសម្លៀកបំពាក់ជាសិស្សសាលាដែលមានពណ៌ស្រអាប់ គ្មានស្បែកជើងពាក់ និងភ្ជាប់ដោយថង់ច្រកបណ្ណចាក់វ៉ាក់សាំងចងភ្ជាប់នឹងអាវ កុមារា គង់ សីហា បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមកើតក្តីអាណិតអាសូរជាខ្លាំងសម្រាប់រូបគេ ហើយក៏មានការឧបត្ថម្ភជាបន្តបន្ទាប់ផងដែរ។
រូបភាពមួយសន្លឹកនេះ មិនត្រឹមតែអន្ទងត្រឹមបេះដូង និងដួងចិត្តរបស់ប្រជាពលរដ្ឋទូទៅនោះទេ តែក៏បានអន្ទងដល់ដួងចិត្ត និងបេះដូងរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាផងដែរ។
សូមជម្រាបជូនថា, នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ បានមានប្រសាសន៍ថា, ទោះជារូបភាពមួយសន្លឹកនេះខ្ញុំមិនដឹងថា
នៅទីណា?និងចៅតូចនេះឈ្មោះអី អាយុ
ប៉ុន្មាន?តែខ្ញុំពិតជាមានមោទនភាពចំពោះ
ចៅៗដែលចង់រៀនសូត្រ។
សម្តេចតេជោ បានលើកឡើងថា, ប័ណ្ណចាក់វ៉ាក់សាំងពាក់នៅកបង្ហាញថាខ្ញុំ
បានចាក់វ៉ាក់សាំងរួចហើយនិងចូលរៀន
ដោយគ្មានការភ័យខ្លាចជាមួយនិងការ
ពាក់ម៉ាស់បានត្រឹមត្រូវ។
ទោះចៅមិនមានស្បែកជើងពាក់តែតាជឿ
ថាចៅច្បាស់ជាលាងដៃនិងរក្សាអនាម័យ
បានល្អ។
សម្តេចតេជោ ហ៊ុនសែន សូមជូនពរចៅៗប្រកបដោយសេចក្តីសុខ
សេចក្តីចំរើននិងរៀនសូត្របានល្អ។
សូមបញ្ជាក់ថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ មាន ១០០,០៥% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩៧,៩៣% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់ និងលើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០១,៤៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print