កម្មករលើកស្រូវម្នាក់សង្ស័យស្រវឹងស្រាបានលង់ទឹកប្រឡាយស្លាប់ផ្អើលដល់អ្នកភូមិទាំងក្បាលល្ងាច

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសជាកម្មករលើកស្រូវម្នាក់ត្រូវបានអ្នកភូមិប្រទះឃើញ
លង់ទឹកប្រឡាយក្បែរព្រំដែន
ព្រៃវល្លិ៍បង្កការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរ ហើយបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានមកពិនិត្យសព។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាច
ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នៅចំណុចប្រឡាយទឹកក្បែរព្រំដែន
ព្រៃវល្លិ៍ស្ថិតក្នុងភូមិព្រៃវល្លិ៍ ឃុំថ្មី ស្រុកកំពង់រោទ៍។

យោងតាមសមត្ថកិច្ចនគរបាលបានឱ្យដឹងថា បុរសខាងលើមានឈ្មោះថោង សុខុន អាយុ៤២ឆ្នាំ មុខរបរកម្មករលើក
ស្រូវ មានទីលំនៅ ភូមិញរ ឃុំញរ ស្រុកកំពង់រោទ៍។

ក្រោយកើតហេតុសមត្ថកិច្ចនគរបាលស្រុកសហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលនិងគ្រូពេទ្យបានចុះមកពិនិត្យសពដោយសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែនដោយមិនមានស្លាកស្នាមអ្វីដែលសម្គាល់ថាជារឿងឃាតកម្មនោះទេ។

បើតាមអ្នកភូមិបានឱ្យដឹងថា បុរសខាងលើគឺតែងតែផឹកស្រាជាប្រចាំមិនដែលលស់ថ្ងៃឡើយ ហើយនៅថ្ងៃកើតហេតុគេឃើញបុរសខាងលើបានផឹកស្រាស្រវឹងជោកជាំដើរតែម្នាក់ឯង ស្រាប់តែនៅវេលាម៉ោង៥និង៣០នាទីល្ងាច ក៏មានអ្នកភូមិប្រទះឃើញគាត់លង់ទឹកប្រឡាយស្លាប់បាត់ទៅហើយ ដោយគេសង្ស័យថាប្រហែលជាគាត់ដើរទៅបត់ជើងក៏រអិលជើងធ្លាក់ចូលប្រឡាយបែបនេះតែម្តង។
សពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុនិងបានប្រគល់ឱ្យក្រុមគ្រួ
សារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕

ដោយ៖ យឹម  សុថាន

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print