ពលករខ្មែរជួបគ្រោះថ្នាក់ក្រឡាប់រថយន្ត២ត្រឡប់ រួចជ្រុលទៅបុកបង្គោលភ្លើងធ្វើឲ្យមនុស្សស្លាប់៥នាក់និងរងរបួស៨នាក់នៅ ខេត្តស្រះកែវ

ចែករំលែក៖

ក្រុងប៉ោយប៉ែត៖ តាមសេចក្ដីរាយការពីព័ត៏មានថៃកាលពីវេលាម៉ោង២៣,០០នាទី ថ្ងៃទី០២ វិច្ឆិកា ២០២១ នៅមន្ទីរពេទ្យវ៉ាំង សំបូរណ៍ ខេត្តស្រះកែវ អធិការនគបាលស្រុកវ៉ាំង សំបូរណ៍ ព្រមទាំងក្រុមការងារ បានធ្វើដំណើរចូលទៅស៊ើបសួររកការពិត ក្រោយពីមន្រ្តីក្រុមសង្រ្គោះខេត្តស្រះកែវនិងក្រុមគ្រូពេទ្រស្រុក
វ៉ាំង សំបូរណ៍ នាំគ្នាដឹកសាកសពពលករខ្មែរ និងអ្នករងរបួសជាច្រើន មករំរបួសនិងព្យាលបាលបឋម ក្រោយរថយន្តដឹកពលករខ្មែរកើតឧបទ្ធវហេតុក្រឡាប់រថយន្ត កាលពីវេលាម៉ោងប្រមាណ២០,៥០នាទីកន្លងមក នៅបរិវេណផ្លូវបំបែកជា៤រង្វង់មូលភូមិ ខ្លង យ៉ាយអ៊ីន ឃុំវ៉ាំង ថង ស្រុកវ៉ាំង សំបូរណ៍ ខេត្តស្រះកែវ ដោយរថយន្តកើតហេតុ ពាក់ស្លាកលេខอร-4551ក្រុងបាងកក ដឹកពលករខ្មែរយ៉ាងណែនសរុប១៣នាក់ មានមនុស្សស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ៥នាក់ ក្នុងនោះស្រី៣និងប្រុស២នាក់ ដែលម្នាក់ក្នុងនោះគឺអ្នកបើកបរ សម្រាប់អ្នករងរបួសត្រូវបញ្ជូនទៅមន្ទីរពទ្យវ៉ាំង សំបូរណ៍៨នាក់ ក្នុងនោះរបួសធ្ងន់ម្នាក់ ។យោងពីមន្រ្តីសង្រ្គោះម្នាក់បានឲ្យដឹងថា ចំណុចចូលឡែម អ្នកឃើញហេតុការណ៍បានរៀបរាប់ថា ខ្លួនកំពង់បើកម៉ូតូត្រឡប់ទៅផ្ទះ និងឈប់ម៉ូតូនិយាយទូរសព្ទ័ក្បែរចំណុចកើតហេតុផ្លូវបំបែជា៤ខ្លង យ៉ាយអ៊ីន មិនដល់មួយនាទីផង ក៏មានរថយន្តម៉ាកប៊ិកអាប់បើកសំដៅមកយ៉ាងលឿន ឃើញរថយន្តមកបត់និងរេចង្កូតរួចក្រឡាប់នៅលើផ្លូវខាងស្ដាំដៃ និងក្រឡាប់មួយត្រឡប់ទៀត ធ្វើឲ្យរថយន្តក្រឡាប់២ត្រឡប់ ហើយក៏ជ្រុលទៅបុកបង្គោលភ្លើង ទើបរាយការណ៍ទៅអង្គភាពសង្រ្គោះ។
យ៉ាងណាក៏ដោយ ក្រោយដឹកអ្នករងរបួសទៅព្យាបាលបឋម ដោយអ្នករងរបួស២នាក់មានសភាពធ្ងន់ធ្ងរ បានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យសម្ដេចព្រះយុវរាជ ស្រះកែវ ដោយឡែកអ្នកស្លាប់ក្រុមគ្រូពេទ្យនិងផ្នែកសង្រ្គោះ ត្រូវស្លៀកឯកសណ្ឋានការពារ ដើម្បីចូលទៅប្រមូលភស្តុតាង ថតរូប ព្រមទាំងត្រួតពិនិត្យរកវីរុសកូវីដ-១៩ ពីសាកសពជនរងគ្រោះ ដែលជំហ៊ានដំបូងរកឃើញថា មានពលករខ្មែរម្នាក់ឆ្លងcovid19ទៀត
ផង ។ធ្វើឲ្យសមត្ថកិច្ចត្រូវត្រៀម
លក្ខណៈឃ្លាំមើលបន្ត២៤ម៉ោង៕
ទោះយ៉ាងណាយើងមិនទាន់ទទួលព័ត៏មានពីមន្ត្រីអគ្គកុងសុលប្រចាំខេត្តស្រះកែវនៅឡើយ បញ្ហាពលករខ្មែរ
ជួបគ្រោះថ្នាក់បណ្ដាលឲ្យស្លាប់ជា
ច្រើននាក់ខាងលើនោះ យើងនិងរងចាំមើលរបាយការនិងលើកយកមកផ្សពផ្សាយបន្ថែម៕

...

ដោយ៖ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print