លោក រុន រ័ត្នវាសនា បានដឹកនាំកម្លាំងចុះអប់រំពលរដ្ឋ និងអ្នកបើកបរ ឱ្យគោរពច្បាប់ចរាចរណ៍ក្នុងឱកាសនាបុណ្យចូលឆ្នាំខ្មែរខាងមុននេះ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៦នេះ ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋានចរាចរណ៍ផ្លូវគោក អគ្គស្នងការនគរបាលជាតិនៃក្រសួងមហាផ្ទៃ បានដឹកនាំកម្លាំងចុះធ្វើការចែកខិតប័ណ្ណអប់រំផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ ដល់ប្រជាពលរដ្ឋ អ្នកធ្វើដំណើរ និងអ្នកបើកបររថយន្ត នៅតាមទីតាំងសំខាន់មួយចំនួននៅក្នុងរាជធានីភ្នំពេញ រួមមានចំណតរថយន្តផ្សារធំថ្មី ចំណតរថយន្តផ្សារអូរឬស្សីនិងចំណតរថយន្តផ្សារដើមគរ។

ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋានចរាចរណ៍ផ្លូវគោកក្រសួងមហាផ្ទៃ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា យុទ្ធនាការនេះធ្វើឡើងក្នុងគោលបំណងអប់រំប្រជាពលរដ្ឋ អ្នកធ្វើដំណើរ និងអ្នកបើកបរឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរនាពេលខាងមុខនេះ។

លោកបានបន្តថា យុទ្ធនាការនេះ នឹងធ្វើជាបន្តបន្ទាប់រហូតដល់ថ្ងៃចូលឆ្នាំ ដើម្បីចូលរួមទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងការអត្រាស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ក្នុងបុណ្យចូលឆ្នាំខាងមុខ។ លោកក៏បាន សំណូមពរឱ្យប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា សុំកុំជិះលើដំបូលរថយន្ត សុំកុំផ្ទុកលើសចំណុះជាដើម។ លោកថា នៅក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរខាងមុខកម្លាំងនគរបាលចរាចរណ៍ក៏នឹងដាក់ប៉ុស្តិ៍ត្រួតពិនិត្យ ការដឹកផ្ទុកហួសបរិមាណនិងហួសល្បេឿនកំណត់ ជាច្រើនកន្លែងផងដែរ នៅតាមបណ្ដាផ្លូវចេញពីទីក្រុងភ្នំពេញទៅតាមបណ្ដាខេត្តនានា សំដៅរឹតបន្តឹងការគោរពច្បាប់ចរាចរណ៍ ។

គួរបញ្ជាក់ថា ច្បាប់ចរាចរណ៍ផ្លូវគោកថ្មីត្រូវបានដាក់ឱ្យអនុវត្តនៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៦ នៅក្រោយពេលដែលកម្ពុជាត្រូវគេមើលឃើញថា អ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍មានការកើនឡើងប្រមាណជា ៥ទៅ៦នាក់ជាមធ្យមក្នុងមួយថ្ងៃៗ។ ការអនុវត្តច្បាប់ចរាចរណ៍ថ្មីនេះ ត្រូវបានគេចាត់ទុកថា ជាមធ្យោយបាយដ៏មានប្រសិទ្ធភាពមួយដើម្បីកាត់បន្ថយបទល្មើសចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន៕

20160405222113

20160405222113 (1)

20160405222124

20160405222124 (1)

20160405222124 (2)

20160405222124 (3)

20160405222124 (4)

20160405222129

20160405222130

20160405222129 (1)

ដោយ៖ ស ដារ៉ា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print