ករណី​បាញ់រះដ៏រន្ធត់នៅមន្ទីរពេទ្យយោធា​ក្នុងរដ្ឋធានីកាប៊ុល​​​បណ្ដាល​ឱ្យ​មនុស្សយ៉ាងតិច១៩នាក់បានស្លាប់ និង៤៣នាក់រងរបួស

ចែករំលែក៖

អន្តរជាតិ​៖​ បេី​តាមការបញ្ជាក់ពី​អ្នកនាំពាក្យក្រសួងមហាផ្ទៃួលោក​ Qari Saeed Khosty បានថ្លែង​ថា៖​ មានហេតុការណ៍បាញ់រះដ៏រន្ធត់នៅមន្ទីរពេទ្យយោធាធំបំផុតមួយកន្លែង​ក្នុងរដ្ឋធានីកាប៊ុល​​ ​នៅថ្ងៃទី២ ខែវិច្ឆិកា​ ឆ្នាំ​២០២១​ បណ្ដាល​ឱ្យ​មនុស្សយ៉ាងតិចណាស់ចំនួន១៩នាក់បានស្លាប់ និង៤៣នាក់ផ្សេងទៀតរងរបួស។ ក្រោយកើតហេតុសាខាក្រុមរដ្ឋអ៊ិស្លាមនៅអាហ្វហ្កានីស្ថានប្រកាសទទួលខុសត្រូវលើការវាយប្រហារនេះ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃរូបនេះបានថ្លែងបន្តថា ហេតុការណ៍បំផ្ទុះគ្រាប់បែកពីរគ្រាប់បានវាយប្រហារនៅច្រកចូលមន្ទីរពេទ្យយោធា Sadar Mohammad Daud Khan បន្ទាប់មកក្រុមខ្មាន់កាំភ្លើងក៏បានធ្វើប្រតិបត្តិការបាញ់រះក្នុងមន្ទីរពេទ្យ។ កម្លាំងពិសេសរបស់តាលីបង់ក៏បានចេញប្រតិបត្តិការបង្រ្កាប ហើយសមាជិក ISIS-K ចំនួន៥នាក់ត្រូវបានសម្លាប់ក្នុងរយៈពេល១៥នាទីក្នុងពេលវាយឆ្មក់។ ​សូមជម្រាបថា​ ចាប់តាំងពីក្រុមតាលីបង់ឡើងកាន់កាប់អំណាច ​ប្រទេសនេះ​មកតែងតែរងការវាយប្រហារជាញឹកញយ ពិសេសពីសំណាក់ក្រុមរដ្ឋអ៊ិស្លាម ISIS-K ដែលជាបណ្ដាញរបស់ក្រុមរដ្ឋអ៊ិស្លាម ISIS ។ នៅថ្ងៃទី២ ខែវិច្ឆិកា ក្រុម ISIS-K បានវាយប្រហារលើមន្ទីរពេទ្យដ៏ធំមួយនៅរដ្ឋធានីកាប៊ុល។ ដោយ​ឡែក​បើតាមទីភ្នាក់ងារសារព័ត៌មាន AFP បានដកស្រង់ចេញ​ពីប្រភពរបស់ក្រសួងមហាផ្ទៃអាហ្វហ្កានីស្ថាន​ ក៏បា​នបញ្ជាក់ដែរថា មានមនុស្សយ៉ាងហោចណាស់១៩នាក់ស្លាប់ និង៤៣នាក់ទៀតរងរបួស។​ ជាមួយគ្នានេះ​ ​បេសកកម្មរបស់អង្គការសហប្រជាជាតិនៅអាហ្វហ្គានីស្ថាន បានថ្កោលទោសលើការវាយប្រហារដ៏សាហាវនេះ ហើយបានអំពាវនាវឱ្យនរណាដែលបានប្រព្រឹត្តត្រូវតែមកទទួលខុសត្រូវ។ ចាប់តាំងពីក្រុមតាលីបង់ឡើងគ្រប់គ្រងប្រទេសមក ក្រុមISIS-K បានក្លាយទៅជាក្រុមដែលគំរាមកំហែងដ៏ធំបំផុតនិងជាគូប្រកួតប្រជែងដ៏ខ្លាំងក្លាផងដែរ៕ដោយ៖ស​ តារា

រូបភាព​៖​ Twitter លោក​ Qari Saeed Khosty អ្នកនាំពាក្យក្រសួងមហាផ្ទៃ

...

រូបភាព៖ Xinhua

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print