ខេត្តព្រៃវែង÷ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ រួមមានលោក សុខ ឥសាន អនុប្រធានក្រុម និងជាប្រធានគណៈ កម្មការទី៤ព្រឹទ្ធសភា លោក ឈួន ឡេង លេខាធិការក្រុម និងជាអនុប្រធានគណៈកម្មការទី២ព្រឹទ្ធសភា តំណាងឱ្យលោកស្រី មាន សំអាន ប្រធានក្រុម និងជាប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងសមាជិក សមាជិកាក្រុមប្រឹក្សាឃុំ ស្រុក ស្មៀនឃុំ និងនាយប៉ុស្តិ៍រដ្ឋបាលឃុំ ស្រុក មកពីស្រុកព្រះស្តេច និងស្រុកកំពង់ត្របែក នៅសាលាស្រុកព្រះស្តេច ខេត្តព្រៃវែង សរុបចំនួន១១០នាក់ នាថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១។
ការអញ្ជើញចុះជួបសំណេះសំណាលនាឱកាសនេះ គឺដើម្បីក្តាប់នូវស្ថានការណ៍ជាក់ស្តែង ពិនិត្យតាមដានយន្តការនៃការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នៅថ្នាក់ក្រោមជាតិ និងឈ្វេងយល់អំពីបញ្ហាប្រឈមនានារបស់ឃុំ ស្រុក ខេត្តនីមួយៗ ដែលបាននិងកំពុងជួបប្រទះ ព្រមទាំងសំណូមពរផ្សេងៗរបស់ប្រជាពលរដ្ឋ៕
ដោយ៖ សូរិយា