ក្រុមបើកបរឡានផ្តាច់ព្រលឹងប្រយ័ត្នផង ! តាមបណ្តោយផ្លូវជាតិលេខ៣ ចាប់ពីរង្វង់មូលចោមចៅ ដល់ក្រុងកំពត តភ្ជាប់ឧបករណ៍ត្រួតពិនិត្យល្បឿន អចល័តចំនួន ២០(ម្ភៃ)គ្រឿង ដើម្បីចាប់ល្បឿន

ចែករំលែក៖

ភ្នំពេញ, សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាន
ជម្រាបជូន លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសហីយ៍ និងទូរគមនាគមន៍

កម្មវត្ថុ ៖ សំណើសុំផ្តល់សេវា INTERNET តាមខ្សែកាប្ល ដើម្បីតភ្ជាប់ឧបករណ៍ត្រួតពិនិត្យល្បឿន អចល័តចំនួន ២០(ម្ភៃ)គ្រឿង លើ១០(ដប់)ទីតាំង តាមបណ្ដោយផ្លូវជាតិលេខ៣។
តបតាមកម្មវត្ថុខាងលើ ក្រសួងមហាផ្ទៃសូមជម្រាបជូន លោក រដ្ឋមន្ត្រីក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍ ជ្រាបថា ដើម្បីរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដែលបង្កដោយការបើកបរល្មើសល្បឿនកំណត់ អគ្គស្នងការដ្ឋាននគរបាលជាតិសហការជាមួយក្រសួង សាធារណការ និងដឹកជញ្ជូនកំពុងបំពាក់ឧបករណ៍ត្រួតពិនិត្យល្បឿនអចល័តចំនួន ២០(ម្ភៃ)គ្រឿង លើ ១០ (ដប់)ទីតាំង តាមបណ្តោយផ្លូវជាតិលេខ៣ ចាប់ពីរង្វង់មូលចោមចៅ ដល់ក្រុងកំពត ដែលស្ថិតនៅចំណុច · គីឡូម៉ែត្រ១៨ គីឡូម៉ែត្រ៣៣ គីឡូម៉ែត្រ៤៣ គីឡូម៉ែត្រ៧៤ គីឡូម៉ែត្រ៨៦ គីឡូម៉ែត្រ១០២ គីឡូម៉ែត្រ១០៩ គីឡូម៉ែត្រ១៣៤ គីឡូម៉ែត្រ១៥១និងគីឡូម៉ែត្រ១៦១។

ឧបករណ៍ត្រួតពិនិត្យល្បឿនអចល័តទាំងនេះ ត្រូវការជាចាំបាច់នូវសេវា INTERNET ដើម្បីធ្វើ ការបញ្ជូនរូបភាពយានយន្តល្មើសដែលថតបាននៅតាមទីតាំងនីមួយៗ មកកាន់មជ្ឈមណ្ឌលបញ្ហាតាំង នៅអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។
សូមបញ្ជាក់ថា, នៅរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះផងដែរ លោក ខៀវ កាញារឹទ្ឋ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហោះសារយ៉ាងខ្លី តែមានន័យជ្រៅយ៉ាងដូច្នេះថា, អបអរសាទរ និង ជូនដំណឹងដល់ក្រុមផ្តាច់ព្រលឹង ! ៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print