ម្ចាស់ផ្ទះយំបោកខ្លួន​ ខណៈទេីបត្រឡប់ចូលផ្ទះដោយសារទឹកលិច​ ស្រាប់តែត្រូវអគ្គីភ័យលេបត្របាក់ផ្ទះអស់គ្នាសល់

ចែករំលែក៖

​ ភ្នំពេញ​ ៖​ អគ្គីភ័យបានឆាបឆេះផ្ទះមួយខ្នង​ ដែលសង់ឈើលើថ្មក្រោមគ្មានសល់​ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១១និង២០ នាទីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅផ្លូវបេតុងក្នុងភូមិខ្វិត សង្កាត់សាក់សំពៅ ខណ្ឌដង្កោ។
​ ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ យ៉ង់ ពៅ ភេទស្រី អាយុ៦៨ ឆ្នាំ ត្រូវជាម្តាយ មុខរបរ នៅផ្ទះមើលក្មេងនិងចៅ​ ស្នាក់នៅចំនុចកើតហេតុខាងលើ
និងកូនស្រី ឈ្មោះ ហួ​ ចន្ធី ភេទស្រី អាយុ២៨ឆ្នាំ មុខរបរកម្មការនីរោងចក្រ ស្នាក់នៅជាមួយម្តាយនៅចំនុចកើតហេតុខាងលើ។
​ យោងតាមប្រភពព័ត៍មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ស្ត្រីវ័យចំណាស់ដែលត្រូវជាម្តាយបានចេញទៅមើលថែក្មេងឲ្យគេ ចំណែកកូនស្រី បានចេញទៅធ្វើការនៅឯរោងចក្រកាត់ដេរ ហើយក៏បានចាក់ទ្វារផ្ទះទុកចោល សង្ស័យតែឆ្លងចរន្តខ្សែរភ្លើងនៅខាងក្នុងផ្ទះទើបបណ្តាលឲ្យផ្ទុះចេញជាអណ្តាតភ្លើងបង្កឲ្យឆាបឆេះនៅខាងលើយ៉ាងសន្ធោសន្ធៅ ភ្លាមៗនោះដែរអ្នកភូមិបាននាំគ្នាយកទឹកនិងទុយោជួយជះនិងបាញ់ទឹកទប់ស្កាត់ តែដោយសារស្ថានភាពភ្លើងឆេះខ្លាំងពេកមិនអាចគ្រប់គ្រងស្ថានការណ៍បាន ទើបសមត្ថកិច្ចខណ្ឌដង្កោ ស្នើរសុំរថយន្តពន្លត់អគ្គីរបស់ស្នងការនគរបាលរាជធានីភ្នំពេញដែលប្រចាំការនៅសាលាខណ្ឌដង្កោ ចំនួន២គ្រឿងចេញទៅជួយអន្តរាគមន៍បាញ់ទឹកទប់ស្កាត់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះកុំឲ្យមានការរាលដាលជាបន្តទៀត ហើយអគ្គីភ័យខាងលើនេះបានរលត់ជាស្ថាពរទៅវិញទាំងស្រុងនៅវេលាម៉ោង១២និង១៥នាទីរសៀលថ្ងៃដដែល។
​ សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា​ ទំហំ៤គុណ៥​ ឈេីលេីថ្មក្រោយ​ មូលហេតុដែលបង្កឲ្យមានគ្រោះអគ្គីភ័យខាងលើនេះគឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ក្នុងហេតការណ៏គ្រោះអគ្គីភ័យនេះមិនបណ្តាលឲ្យមាននណាម្នាក់រងរបួសនោះទេ ។ ចំពោះសម្ភារ:ដែលខូចខាត រួមមានផ្ទះថ្មឈើលើប្រក់ស័ង្កសីអស់មួយខ្នងទាំងស្រុងនិងទ្រព្យសម្បត្តិដែលនៅក្នុងផ្ទះមួយចំនួនប៉ុណ្ណោះ៕

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print