ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលពីក្រុមគ្រួសារនិងអ្នកភូមិដោយសារស្ត្រីចំណាស់ម្នាក់បានចងកសម្លាប់ខ្លួននៅក្នុងផ្ទះកាលពីវេលាម៉ោង៣រសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៦នាទី នៅភូមិតាជៃ ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ។
សមត្ថកិច្ចនគរបាលបានឲ្យដឹងថាស្ត្រីដែលចងកសម្លាប់ខ្លួនឈ្មោះខៀវ ភារៈ អាយុ ៧២ឆ្នាំ រស់នៅភូមិឃុំកើតហេតុ ។
បើតាមអ្នកភូមិបានប្រាប់ថាមុនពេលកើតហេតុស្ត្រីខាងលើបានដើរប្រាប់គេដឹងថាគាត់ពិបាកចិត្តខ្លាំងណាស់ចង់តែស្លាប់ព្រោះជិតដល់ថ្ងៃបង់ការប្រាក់អង្អការ និងជំពាក់ប្រាក់អ្នកភូមិច្រើនហើយគាត់មិនដឹងគិតយ៉ាងម៉េចទេម្យ៉ាងគាត់ជាគ្រូបង្រៀនចូលនិវត្ថន៍ទៀតគ្មានលុយចិញ្ចឹមកូនៗច្រើនផង។
ស្រាប់តែនៅវេលាម៉ោងខាងលើកូនស្ត្រីរងគ្រោះមិនឃើញ ម្ដាយនិងបាត់ម្តាយយូរនៅក្នុងផ្ទះខុសធម្មតាទើបចូលទៅអើតមើលស្រាប់តែចងករក្រមានិងននងផ្ទះស្លាប់បាត់ទៅហើយ។
ក្រោយពីសមត្ថកិច្ចជំនាញពិនិត្យសាកសពរួចកបានប្រគល់ឲ្យក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ យឹម សុថាន