ខេត្តសៀមរាប៖ រដ្ឋបាលខេត្តសៀមរាប នៅរសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹង ស្តីពីការរុះរេីសំណង់លេីដីចំណីស្ទឹងសៀមរាប ដែលនៅសេសសល់ដេីម្បីអនុវត្តគម្រោងស្តារស្ទឹងសៀមរាបជំហានទី២ (KHM-18) ចាប់ពីចំណុចស្ពានវាងក្រុងទៅដល់ភូមិអារញ្ញ ប្រវែង ៥គីឡូម៉ែត្រ ស្ថិតនៅក្នុងសង្កាត់សៀមរាប ខេត្តសៀមរាប
រដ្ឋបាលខេត្តសៀមរាប បានពិនិត្យឃេីញថា នៅមានបងប្អូនប្រជាពលរដ្ឋ ចំនួន ៥គ្រួសារ ដែលបានទទួលយកគោលនយោបាយរួចហេីយ មិនទាន់បានរុះរេីសំណង់របស់ខ្លួនចេញពីទីតាំង និងប្រជាពលរដ្ឋ ចំនួន ២គ្រួសារផ្សេងទៀត បានមកសាងសង់លេីដីចំណីស្ទឹងដែលបានដោះស្រាយគោលនយោបាយរួចហេីយ ហេតុដូចនេះសូមបងប្អូនធ្វេីការរុះរេីដោយខ្លួនឯងក្នុងរយៈពេល ៧(ប្រាំពីរ)ថ្ងៃ។
ក្នុងករណីបងប្អូនមិនអនុវត្តតាមសេចក្តីជូនដំណឹងនេះ រដ្ឋបាលខេត្ត នឹងដឹកនាំកម្លាំងចម្រុះចុះរុះរេីដោយពុំទទួលខុសត្រូវលេីការខូចខាតទ្រព្យសម្បត្តិរបស់បងប្អូនឡេីយ៕
ដោយ, សិលា