មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល អញ្ជើញជួបសំណេះសំណាល់ជាមួយនិងយោធិនចូលនិវត្តន៍ ឆ្នាំ២០២១ និងគ្រួសារយោធិន ពលី

ចែករំលែក៖

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី០៤​ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ឧត្តមសេនីយ៍ត្រី​ នៃ​ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល និងនាយទាហានមួយចំនួនទៀត បានជួបសំណេះសំណាលជាមួយនិងយោធិនចូលនិវត្តន៍ឆ្នាំ២០២១ និងគ្រួសារយោធិនពលី នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល។

នៅក្នុងឱកាសនេះដែរ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល បានលើកឡើងថា ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាមេបញ្ជាការកងទ័ពជើងគោកតែងតែយកចិត្តទុកដាក់ខ្ពស់បំផុត ដល់កងកម្លាំង និងក្រុមគ្រួសារយោធីនពលី ជាពិសេសយោធិនសោធននិវត្តន៍ និងគ្រួសារយោធិនពលី។

មេបញ្ជាការយោធភូមិភាគពិសេស និងសូមថ្លែងអំណរគុណដល់យោធិន​ដែលបានចូលនិវត្តន៍ និងគ្រួសារយោធិនពលី បានចូលរួមបំរើជាតិមាតុភូមិ នាពេលកន្លងមក ដោយបានធ្វើការងារពលីគ្រប់ បែបយ៉ាង​ ដើម្បីចូលរួមអនុវត្តន៍ទៅតាមបទបញ្ជារបស់ថ្នាក់ដឹកនៅពេលបំពេញ ភារកិច្ច​ ទាំងថ្នាក់ជាតិ និងថ្នាក់ខេត្ត កណ្តាល បានយ៉ាងល្អាប្រសើរ។
ជាមួយនិងស្នាដៃដែលបានលះបង់នាពេលកន្លងមកដល់ជាតិ​ មាតុភូមិ មេបញ្ជាការ ក៏បានប្រគល់នូវប័ណ្ណលិខិតថ្លែង​អំណរគុណ ដល់យោធិនសោធន់និវត្តន៍ និងគ្រួសារពលី ជាមួយនិងថវិការ ចំនួន៣នាក់ ក្នុង ១នាក់ទទួលបាន ២០ម៉ឺនរៀល ​ផងដែរ។

បន្ទាប់មក យោធិនសោធន់និវត្តន៍ឆ្នាំ២០២១ និងក្រុមគ្រួសារយោធិនពលី បានថ្លែងអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះអគ្គមេបញ្ជា ការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក,មេបញ្ជាការយោធភូមិភាគពិសេស ក៏ដូចជា មេបញ្ជា ការតំបន់ប្រតិបត្តិការសឹករងកណ្តាល ដែលជានិច្ចកាលតែងតែគិតគួរយកចិត្តទុកដាក់សុខទុក្ខរបស់កងទ័ព នៅគ្រប់ពេលវេលា ទាំងនៅក្នុងពេលបំពេញការងារ និងនៅក្រោយពេលចូលនិវត្តន៍ ហើយនិងបានគោរពជូនពរ ដល់ថ្នាក់ដឹកនាំទាំងអស់មានសុខភាពល្អ ទទួលនបានជោគជ័យនៅក្នុងភារកិច្ចការងារ ដើម្បីជាតិមាតុភូមិទទួលបានសុខសន្តិភាពតរៀងរហូតទៅក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា៕

...

ដោយ៖  សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print