ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៦នេះ លោកនាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយកាកបាទក្រហមកម្ពុជា រួមដំណេីរជាមួយប្រធានគណ:កម្មាធិកាសាខា និងអនុសាខាស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បានចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ជូនដល់គ្រួសាដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន ១០១គ្រួសារ ដែលមកពីភូមិនានា ក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
ប្រធានគណ:កម្មាធិការសាខាបាននាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដល់ប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹក ។
សារសំខានៗពីសម្តេចប្រធានជូនពលរដ្ឋដូចជា ៖
១-សូមកុំប្រើប្រាស់គ្រឿងញៀន។
២-ស្ត្រីមានផ្ទៃពោះ និងស្ត្រីផ្ទុកមេរោគ អេដស៍មានផ្ទៃពោះ ឲ្យទៅពិនិត្យសុខភាពឲ្យបានទៀងទាត់នៅមន្ទីពេទ្យ ឬមណ្ឌលសុខភាពតាមការកំណត់របស់គ្រួពេទ្យ ដើម្បីចូលរួមកាត់បន្ថយអត្រាមរណមាតា និងទារក ដើម្បីការពារ ការឆ្លងមេរោគអេដស៍ពីមាតាទៅទារក ។
៣-សូមបងប្អូនទាំងអស់ កុំរេីសអេីងជាមួយអ្នកកេីត និងអ្នកផ្ទុកមេរោគអេដស៍ ។
អំណោយមនុស្សធម៌ដែលគ្រួសារនីមួយៗទទួលបាន ៖ អង្ករ៣០គីឡូក្រាម, មីយើង១កេស, ត្រីខ១០កប៉ុង, ឃីត១ ( សារុង មុង ភួយ ក្រមា ) ៕
ដោយ៖ សិលា