លោក​ឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ដឹកនាំ​កិច្ចប្រជុំ​ដាក់ផែនការចាំបាច់ចំនួន៤ចំណុច

ចែករំលែក៖

ខេត្ត​កំពង់ចាម​ ៖​ នៅព្រឹក​ថ្ងៃទី០៤​ ខែវិច្ឆិកា​ ឆ្នាំ២០២១ លោក​ឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ស្នងការនគរបាលខេត្តកំពង់ចាម​ បានដឹកនាំកិច្ចប្រជុំ​ត្រួតពិនិត្យ​ និងពង្រឹងការងារជំនាញ​នៅអធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ​ និងស្រុកជេីងព្រៃ​ ដើម្បីផ្សព្វផ្សាយការងារចំនួន៤ចំណុចដែលត្រូវអនុវត្តជាចាំបាច់​។
ផែនការងារចំនួន៤ចំណុចដែលត្រូវដាក់​ ចេញនោះរួមមាន​ ៖​
១-ពង្រឹងលេីការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព​ឱ្យកាន់តែប្រសេីរឡេីងថែមទៀត​ ក្នុងភូមិសាស្រ្តនៃស្រុកទាំងពីរ។
២-ពង្រឹង​និងណែនាំបន្ថែមនូវ​នីតិវិធី​នៃការអនុវត្តលេីការងារជំនាញ​ ការគ្រប់គ្រង​ឯកសារ​ និងលើការងារដ្ឋបាល​ទូទៅដល់​គ្រប់ជំនាញនៃអធិការដ្ឋាន​នគរបាល​ស្រុកទាំងពីរ។
៣-ពង្រឹង​លេីការអនុវត្តការងារជំនាញ​ ​តាមប៉ុស្តិ៍នគរបាលរដ្ឋបាល​ ។
៤-ពង្រឹង​បន្ថែមលេីការចុះរឹតបន្តឹង​ ការអនុវត្ត​ច្បាប់ចរាចរណ៍ផ្លូវគោ​ក។

អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ​នោះដែរមានលោកស្នងការរង​ និងជាអនុប្រធានក្រុមការងារតាមដានត្រួតពិនិត្យ​ ពង្រឹង​ដឹកនាំអធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ​ និងស្រុកជេីងព្រៃ លោក​-លោកស្រី​នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌកម្រិតស្រាល​, នគរបាលចរាចរណ៍ផ្លូវគោក​, នគរបាលប្រឆាំងការជួញដូរមនុស្ស​,​ នគរបាលប្រឆាំងគ្រឿងញៀន​, កិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល​ លោក-លោកស្រី​អធិការ-អធិការរង, នាយផ្នែក​, នាយ-នាយរងប៉ុស្តិ៍​នគរបាលរដ្ឋបាល​ នៃអធិការដ្ឋាននគរបាលស្រុកស្រីសន្ធ​រ​ ​និងស្រុកជេីងព្រៃ ។

បន្ទាប់ពីកិច្ចប្រជុំចប់​នៅថ្ងៃខែដដែល​លោក​ឧត្តមសេនីយ៍ទោ​ ឯម​ កុសល​
បានបន្តចុះត្រួតពិនិត្យមេីលការជួសជុលកែលម្អអគារអធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ​ ដែលបាននិងកំពុងជួសជុលអគារទាំងមូល​ ដេីម្បី​បង្ក​លក្ខណៈ​ងាយ​ស្រួល​ និងសមស្របជាទម្រង់រដ្ឋបាល​ ដល់មន្រ្តីបម្រើការងារប្រចាំថ្ងៃ​ផងដែរ​ ៕

...

ដោយ៖  វណ្ណៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print