នគរបាលចរាចរណ៍ខេត្តកណ្តាល ចាត់វិធានការចំពោះឡានធំៗ ដឹកដី ថ្ម គ្រួស បើកប្រជែងគ្នា !

ចែករំលែក៖

ខេត្តកណ្តាល ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកត្តិយសសូមឆ្លើយតប ចំពោះគណនីហ្វេសប៊ុកសុំមិនបញ្ចេញឈ្មោះ បានបញ្ចេញមតិនិងសារសំឡេងក្នុងប្រអប់សារផេកស្នងការរដ្ឋាននគរបាលខេត្តកណ្តាល មានខ្លឹមសារថា៖ ជំរាបសួរបង ខ្ញុំជាប្រជាពលរដ្ឋម្នាក់រស់នៅលើផ្លូវ៣៨០ ស្រុកខ្សាច់កណ្តាល នៅភូមិព្រែកអំពិល សូមស្នើសុំខាងបងគួរមានវិធានការទប់ស្កាត់លើឡានដឹកដី ដឹកថ្ម ដឹកខ្សាច់ ទាំង៥តោន ទាំងយីឌុប ទាំងកង់១០ បើកបរប្រហើនខ្លាំងណាស់ វ៉ាជែងគ្នាម្តង២-៣ជួរ គ្មានទុកកន្លែងអោយប្រជាពលរដ្ឋមកបញ្ច្រាស់ទិសបានជិះ សុទ្ធតែឡានចង្កូដស្តាំ ស្នើសុំអោយជំនាញពាក់ព័ន្ធមានប៉ុស្តិ៍ចល័តយាមប្រចាំថ្ងៃ កត់ចំណាំស្លាកលេខឡានណាដែលបើកបរហួសល្បឿនដាក់ពិន័យនិងដាក់ទោសអោយធ្ងន់ធ្ងរដែលអាចទៅរួច ប្រសិនជាយូៗមកម្តង ចាប់បង់តែលុយហើយទៅវិញៗ បងមើលតែថ្ងៃហ្នឹងមានគ្រោះថ្នាក់ចរាចរណ៍មួយមនុស្សម្នាក់កិនឡើងខ្ទិចសល់តែមុខតិច សល់តែមួយថង់សព គាត់ជាម្តាយមិត្តភក្តិខ្ញុំទេតែខ្ញុំមានការឈឺចាប់ចំពោះទង្វើរឡានដឹកដី ដឹកខ្សាច់ យីឌុប កង់១០ ភាគច្រើនអត់មានប័ណ្ណបើកបរទេ។

ក្រោយពីទទួលបានព័ត៌មានខាងលើ ដោយបានការចង្អុលបង្ហាញពីក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល លោកអធិការ នៃអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល បានបញ្ជាអោយកម្លាំងជំនាញចរាចរណ៍ស្រុក ចុះស្រាវជ្រាវបំភ្លឺករណីខាលើ។

+ជាលទ្ធផល៖
-ពិតជាមានគ្រោះចរាចរណ៍ផ្លូវគោក រវាងយន្តធុនធំ និងម៉ូតូ
-កើតហេតុនៅថ្ងៃព្រហស្បត្តិ៍ ១៤រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១១:០០នាទី នៅលើផ្លូវលេខ70B ( 380 ) នៅភូមិខ្លាំងមឿងជើង ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បណ្តាលអោយស្លាប់ជនរងគ្រោះ០១នាក់ ភេទស្រី ខូចខាតម៉ូតូ០១គ្រឿងធ្ងន់ និងឃាត់ខ្លួនអ្នកបើកបរ ០១នាក់ ភេទប្រុស កសាងសំណុំរឿងចាត់ការតាមនីតិវិធី។

+ចំពោះការដាក់គោលដៅរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកលើផ្លូវ៣៨០ មិនអាចដាក់ជាប្រចាំថ្ងៃបានទេព្រោះកម្មវិធីខេត្តដាក់អោយមិនដាក់រាល់ថ្ងៃលើផ្លូវតែមួយឡើយ កម្មវិធីត្រូវដូរ មកផ្លូវ៣៨១ និងសហការជាមួយការិយាលយ័ចរាចរណ៍ផ្លូវគោកលើផ្លូវជាតិលេខ៨ មាន៣ក្រុមទៀតហើយស្រុកមិនអនុញ្ញាតអោយមួយស្រុកមានដាក់គោលដៅពីកន្លែងឡើយ។ ចំពោះអ្នកបើកបររថយន្តដឹកដី ថ្ម ខ្សាច់តាមផ្លូវ៣៨០ ជំនាញសណ្ដាប់ធ្នាប់ស្រុកខ្សាច់កណ្ដាលបានចុះរឹតបន្តឹងច្បាប់ចរាចរណ៍និងបានណែនាំ ធ្វើកិច្ចសន្យា នឹងផាកពិន័យតាមផ្លូវច្បាប់ជាហូរហែរដែរ តែអ្នកបើកបររថយន្ត មួយចំនួននៅតែមិនសូវគោរពច្បាប់ដដែលនៅពេលចុះអនុវត្តន៍ច្បាប់ អ្នកបើកបរដឹកដី ដឹកថ្ម ដឹកខ្សាច់ នាំគ្នាគោរពមិនបើកបរហួសល្បឿនកំណត់ តែពេលជំនាញមិនបានដាក់អនុវត្តន៍ច្បាប់អ្នកបើកបររថយន្តមួយចំនួននៅតែបន្តបើកបរលឿនហួសល្បឿនកំណត់មិនគោរពច្បាប់ដដែល។ ចំពោះករណីកើតឡើងញឹកញាប់វាមានកត្តាច្រើនដែលបង្កអោយមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងមានដូចជា ផ្លូវតូចចង្អៀត បត់បែនច្រើន ផ្លូវខូចសំបុកមាន់កំណើនយានយន្ត ម៉ូតូ ឡានកើនឡើងច្រើន មិនចេះគោរពច្បាប់ចរាចរណ៍ ក្មេងមិនទាន់គ្រប់អាយុបើកបរច្រើនទាំងម៉ូតូ រថយន្ត និងបង្កអោយមានគ្រោះថ្នាក់កើតឡើងច្រើនញឹកញាប់។ល។

អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាប ចូលរួមអនុវត្តច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួនទាំងអស់គ្នាដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print