ថៃបង្កើនថ្ងៃឈប់សម្រាកប្រចាំឆ្នាំដើម្បីដំណើរការវិស័យទេសចរឡើងវិញ

ចែករំលែក៖

ក្នុងពេលដែលថៃបានបើកទ្វារប្រទេសជាតិស្វាគមន៍អ្នកទេសចរបរទេសនៅដើមខែវិច្ឆិកា ពេលនេះរដ្ឋាភិបាលថៃបានអនុម័តថ្ងៃឈប់សម្រាកផ្លូវការបន្ថែមចំនួន៤ថ្ងៃទៀតនៅឆ្នាំ២០២២ ដើម្បីផ្តល់ឱកាសឲ្យពលរដ្ឋបានទៅសម្រាកកាយ ជួយវិស័យទេសចរណ៍ដំណើរការល្អដូចដើមវិញ។ សារព័ត៌មាន TTXVN បានដកស្រង់សំដី អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Traisuree Taisaranakul បានឲ្យដឹងថា នេះជាឆ្នាំទីពីរហើយដែលថៃបានបង្កើនថ្ងៃឈប់សម្រាក ជាផ្លូវការ ។ នៅក្នុងឆ្នាំ២០២១នេះ ថៃបានបង្កើនថ្ងៃឈប់សម្រាកដល់ទៅ ៨ថ្ងៃ ប៉ុន្តែដោយសារតែរលកកូវីដ១៩ លើកទីបីនៅក្នុងប្រទេសថៃទើបធ្វើឲ្យថ្ងៃឈប់សម្រាកមិនមានប្រសិទ្ធភាពដល់វិស័យទេសចរណ៍។ នៅឆ្នាំ២០១៩ មុនពេលផ្ទុះកូវីដ១៩ វិស័យទេសចរណ៍ថៃ នាំមកនៅប្រាក់ចំណូលជូនជាតិដល់ទៅ ៣០០០ ពាន់លានបាត(ប្រមាណ៩០ពាន់លានដុល្លារអាមេរិក) ក្នុងនោះមាន ២០០០ ពាន់លានបាតបានមកពីអ្នកទេសចរបរទេស។ ពាក់ព័ន្ធការឆ្លងកូវីដ១៩ ក្រសួងសុខាភិបាលថៃនៅថ្ងៃសុក្រ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៨,១៤៨ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើ អ្នកជំងឺចំនួន ៨០នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ខណៈអ្នកជំងឺចំនួន ៨,២៣៨នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។ រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ១,៩៥១,៥៧២ករណី ក្នុងនោះមានអ្នកស្លាប់ ១៩,៥៨២នាក់ និងអ្នកជាសះស្បើយឡើងវិញ ១,៨៣៤,៧៣០នាក់។ គិតត្រឹមពេលនេះ ថៃបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុប ៧៧.៩លានដូស ក្នុងនោះប្រជាជន ៣២.២លាននាក់ (៤៦.០៤% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕ដោយ៖សាធី

រូបភាព៖TTXVN

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print