លោកស្នងការខេត្តកំពង់ស្ពឺ : ក្រុមអ្នកក្លាហានភាគខាងជើង ត្រូវបាននគរបាលខេត្តកំពង់ស្ពឺឃាត់បានចំនួន2នាក់ នាព្រឹកថ្ងៃទី៥នេះ , ម្នាក់ទៀតកំពុងរត់គេចខ្លួនចោលម៉ូតូ !(មានវីដេអូ)

ចែករំលែក៖

ខេត្តកំពង់ស្ពឺ: លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ នៅមុននេះបន្តិច ! នារសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានថ្លែងអោយដឹងថា, ក្រុមអ្នកក្លាហានភាគខាងជើង ត្រូវបាននគរបាលខេត្តកំពង់ស្ពឺឃាត់បានចំនួន ២នាក់ នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ,ដោយឡែក ម្នាក់ទៀតកំពុងរត់គេចខ្លួនចោលម៉ូតូ,មានឈ្មោះ នេត រ៉ាត់ រស់នៅភូមិតាឡក ឃុំត្រាចទង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។ លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានបន្តថា, ពេលនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលកំពុងបន្តនិតិវិធី សាកសួរដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ សូមបញ្ជាក់ថា, សកម្មភាពក្រុមក្មេងទំនើងទាំងនេះ ត្រូវបានគេថតបានជា(វីដេអូ) បង្ហាញអោយឃើញថា, ខ្លួនជាទំពាំងស្នងឬស្សី ទៅជាទំពាំងជាប់ខ្នោះវិញ។ ធ្វើអោយបាត់បង់សីលធម៌ធ្ងន់ធ្ងរបំផុតក្នុងសង្គម ពិសេសសង្គមស្អប់ខ្ពើមណាស់ ជនប្រភេទនេះ ខណះមិនប្រកបដោយគន្លងធម៌ ដល់ឪពុកម្តាយ អាណាព្យាបាល មិនប្រឹងសង្វាតសូត្ររៀន ធ្វើអោយបាត់បង់អនាគតនោះ។ សង្ឃឹមថា, យុវជនដ៏ល្អៗរបស់ជាតិយើង ប្រឹងប្រែងក្រេបជញ្ជក់នូវចំណេះដឹង ពុទ្ធិ ជាទំពាំងស្នងឬស្សី ជាសរសរទ្រូងនៃប្រទេសជាតិ មានអនាគតល្អក្នុងជីវិតក្រុមគ្រួសារ សង្គមជាតិ ខណះប្រទេសយើងគ្រប់គ្រងដោយច្បាប់ ៕ ដោយ, សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print