នគរបាលចុះហាមឃាត់ អប់រំចំពោះអ្នកផឹកស៊ីឡូឡា ដាក់ធុងបាស រំពងសម្លេង រំខានដល់អ្នកជិតខាង ទាំងយប់ !

ចែករំលែក៖

ខេត្តកណ្ដាល ៖ ក្រោមការបញ្ជាដឹកនាំដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល គឺក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមធ្វេីការឆ្លើយតបជូនសាធារណជន និងម្ចាស់គណនីហ្វេសប៊ុក សុំមិនបញ្ចេញឈ្មោះ ដែលបានរាយការណ៍ក្នុងប្រអប់សារផេកស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានខ្លឹមសារថា៖ គោរពជម្រាបសួរលោកអ៊ំ ក្មួយចង់ប្រាប់លោកអ៊ំនូវរឿងមួយដែលលាក់ទុកជាយូរមកហេីយទេីបតែពេលនេះដាច់ចិត្តជម្រាបជូនលោកអ៊ំគឺ«នៅចន្លោះស្ពាន៣០-៣១ គឺផ្ទះលោកមេឃុំសណ្តារមានការជួបជុំផឹកគ្រឿងស្រវឹងជាច្រេីនថ្ងៃជាប់គ្នា និងមានការស្រែក
ច្រៀងដាក់បាស់រហូតដល់ម៉ោង១០:៥០នាទីយប់ទៅហេីយនៅតែមិនទាន់ឈប់ការផឹក។ បច្ចុប្បន្នរដ្ឋាភិបាលលោកកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងលេីការអប់រំ ពិសេសគឺការប្រឡងនៅក្នុងឆ្នាំនេះ។ ដូចនេះដេីម្បីជាការតបស្នងក្នុងនាមខ្ញុំជាសិស្សគឺត្រូវយកចិត្តទុកដាក់ខិតខំរៀនសូត្រ។ ចុះបេីមានការរំខានបែបនេះតេីឲ្យខ្ញុំរៀនសូត្របានយ៉ាងដូចម្តេច? មួយវិញទៀតរដ្ឋាភិបាលក៏លោកមិនទាន់អនុញ្ញាតឲ្យមានការជួបជុំហូបគ្រឿងស្រវឹង និងមានចាក់សម្លេងរំខានបែបនេះដែរ គឺខុសទៅនឹងបំរាមរដ្ឋ។ ដូចនេះសូមលោកអ៊ំជួយធ្វេីការអន្តរាគមន៍ចំពោះបញ្ហាខាងលេីនេះផង និងសូមលោកអ៊ំជួយរក្សាការសម្ងាត់នេះផងចុះ។ ជាចុងក្រោយជូនពរលោកអ៊ំមានសុខភាពល្អ។

បន្ទាប់ពីទទួលបានព័ត៌មានខាងលេីភ្លាម ដោយមានការចង្អុលបង្ហាញពីក្រុមការងារព័ត៏មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្ត លោកវរសេនីយ៍ឯក អាំ ធូ អធិការនគរបាលស្រុកលើកដែក បានបញ្ជាឱ្យកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសណ្តារចុះស្រាវជ្រាវករណីខាងលើ។

ជាលទ្ធផល៖
នៅយប់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងប៉ុស្តិ៍រដ្ឋបាលសណ្តារ បានចុះដល់ចំណុចទីតាំងនោះភ្លាម ដែលមានម្ចាស់ផ្ទះឈ្មោះ ស្រ៊ាង ស្រស់ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មានមុខរបរ កសិករ នៅភូមិកណ្តាល ឃុំសណ្តារ ស្រុកលើកដែក ខេត្តកណ្តាល និងបានណែនាំ ម្ចាស់ផ្ទះអោយបញ្ឈប់ការជួបជុំការចាក់ភ្លេងច្រៀងភ្លាមៗ។

នៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១ ប៉ុស្តិ៍នគរបាលរដ្ឋបាលសណ្តារបានបន្តចុះទៅដល់ផ្ទះ បង្កបញ្ហាខាងលើ និងបានធ្វើកិច្ចសន្យាអប់រំដល់ម្ចាស់ផ្ទះមិនអោយផឹកសុីច្រៀងឡូឡាហួសម៉ោងដល់យប់ជ្រៅលឺខ្លាំងៗ នាំអោយរំខានដល់ការសម្រាករបស់ប្រជាពលរដ្ឋ ដែលរស់នៅជិតខាង និងហាមមិនអោយជួបជុំផឹកសុីច្រៀងលើសពីម៉ោង៩យប់ឡើយ និងណែនាំអោយចូលរួមអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល គឺ៖៣កុំ ៣ការពារឲ្យបានខ្ជាប់ខ្ជួន។

អាស្រ័យហេតុនេះ សូមសាធារណជន ដែលប្រើប្រាស់បណ្តាញសង្គមមេត្តាជ្រាបជាព័ត៌មាន៕

...

ដោយ, ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print