ឱសថព្យាបាលកូវីដ១៩ របស់ក្រុមហ៊ុនPfizer មានប្រសិទ្ធភាពដល់ទៅ៨៩%

ចែករំលែក៖

ក្រុមហ៊ុនឱសថអាមេរិក Pfizer បានប្រកាសថា ប្រភេទថ្នាំលេបព្យាបាលកូវីដ ១៩ មានប្រសិទ្ធភាពទប់ស្កាត់មិនឲ្យធ្លាក់ខ្លួនឈឺធ្ងន់ ឬស្លាប់ ក្រោយឆ្លងកូវីដ១៩ រហូតដល់៨៩%។ នេះជាជោគជ័យយ៉ាងធំធេង ក្នុងការបន្តរស់នៅជាមួយកូវីដ១៩ ដូចជាជម្ងឺផ្តាសាយផ្សេងទៀត ។ លទ្ធផលនៃការធ្វើតេស្តឱសថ ប្រឆាំងវីរុសកូវីដ១៩ មាឈ្មោះ Paxlovid ផលិតដោយក្រុមហ៊ុនPfizer គឺមានប្រសិទ្ធភាពខ្ពស់ជាងឱសថ Molnupiravirរបស់ក្រុមហ៊ុន Merck &Co។ កាលពីខែមុន ក្រុមហ៊ុន ឱសថ Molnupiravir បានប្រកាសថានឹងជួយកាត់បន្ថយបានពាក់កណ្តាល នៃការស្លាប់ឬចូលធ្ងន់ចូលសម្រាក់ក្នុងមន្ទីរពេទ្យ។ សារព័ត៌មានរ៉យទ័រ បានផ្សាយថា ឱសថ Paxlovid អាចនឹងទទួលបានការអនុម័តឲ្យប្រើប្រាស់ជាផ្លូវការនៅចុងឆ្នាំ២០២១នេះ។ ក្រុមហ៊ុន Pfizer បានឲ្យដឹងថា នឹងបញ្ជូនរបាយការណ៍ស្តីពីការធ្វើតេស្តទៅកាន់នាយកដ្ឋាគ្រប់គ្រងចំណីអាហារនិងឱសថអាមេរិក FDA ឲ្យអនុម័តប្រើប្រាស់មុនថ្ងៃទី២៥ខែវិច្ឆិកា។ មានប្រសាសន៍នៅសេតវិមានកាលពីថ្ងៃទី៥ខែវិច្ឆិកា ប្រធានាធិបតីអាមេរិក ចូបៃឌិន បានបញ្ជាក់ថា រដ្ឋាភិបាលបានបញ្ជារទិញឱសថនេហរាប់សិបលានដូស សម្រាប់ព្យាបាលកូវិដ១៩ ។ លោកបន្តទៀតថា ការចាក់វ៉ាក់សាំង និង ឱសថព្យាបាលជំងឺកូវីដ១៩ នឹងជួយឲ្យទឹកដីអាមេរិករួចផុតពីកូវិដ ១៩ ក្នុងពេឆាប់ៗខាងមុខ ។ លោក Albert Bourla អគ្គនាយកក្រុមហ៊ុន Pfizer បាននិយាយថា ក្រុមហ៊ុនទទួលបានការបញ្ជារទិញពី ៩០ប្រទេសជុំវិញពិភពលោក នៅប្រភេទឱសថ Paxlovid សម្រាប់ព្យាបាលកូវីដ១៩ ៕ដោយ៖សាធី

...

ប្រភពរូបថត៖vietnamnet.vn.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print