ខេត្តព្រះវិហារ ៖ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអនុញ្ញាតអោយក្រុមការងារដឹកនាំដោយលោក ជិន ប៊ុនធឿន បាននាំយកទេយ្យវត្ថុរបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី មួយចំនួនធំមានជាស្បៀងអាហារ គ្រឿងឧបភោគ-បរិភោគ និងសម្ភារៈប្រើប្រាស់ជាច្រើនមុខយកទៅប្រគេនបណ្តាវត្តចំនួន០៤ក្នុងស្រុកជាំក្សាន្ត ដែលជាតំបន់ដាច់ស្រយាលតាមបណ្តោយបន្ទាត់ព្រំដែនកម្ពុជា-ថៃនិង០១វត្តក្នុងក្រុងព្រះវិហារ នៃខេត្តព្រះវិហារ នាព្រឹកថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។
នាឱកាសនោះ លោក ជិន ប៊ុនធឿនបាន សំណេះសំណាល និងពាំនាំយកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគេនជូន ព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គ និងពុកម៉ែ បងប្អូនថា បើទោះបីប្រទេសកម្ពុជាយើង រាជរដ្ឋាភិបាលបានប្រកាសបើកដំណើរការសេដ្ឋកិច្ចប្រទេសឡើងវិញក៏ពិតមែន តែសូមពុកម៉ែ បងប្អូន បន្តបង្កើនការយកចិត្តទុកដាក់ថែរក្សាសុខភាពប្រចាំថ្ងៃ ដើម្បីការពារពីជំងឺឆ្លងកូវីដ-១៩ អោយបានខ្ជាប់ខ្ជួន ព្រោះជំងឺដ៏កាចសាហាវមួយនេះគឺនៅជុំវិញយើងគ្រប់គ្នា និងគ្រប់ពេលវេលា ហើយយើងត្រូវរៀនរស់នៅតាមគន្លងថ្មីជាមួយជំងឺមួយនេះ ។
លើសពីនេះ សម្តេចទាំងទ្វេតែងតែគិតគូរអំពីទុក្ខលំបាករបស់ព្រះសង្ឃគ្រប់ព្រះអង្គតាមទីអារាមនានាក្នុងប្រទេសកម្ពុជា ។ ហើយការនាំយកទេយ្យវត្ថុមកប្រគេនជូននៅពេលនេះ អាចជួយសម្រាលនូវការលំបាករបស់ព្រះសង្ឃគ្រប់អង្គបានមួយរយៈផងដែរ ។
ម្យ៉ាងវិញទៀត លោកបានបន្ថែមថា ដើម្បីផ្តាច់ឬសគល់នៃការចម្លងនៃជំងឺកូវីដ-១៩ចូលក្នុងសហគមន៍ យើងទាំងអស់គ្នាត្រូវចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាលរបស់រាជរដ្ឋាភិបាល ជាពិសេសរួមអនុវត្ត «៣ការពារ និង៣កុំ» ដេីម្បីការពារខ្លួនយេីង គ្រួសារយេីង សង្គមជាតិយេីង និងប្រជាជនយេីង។
ទេយ្យវត្ថុដែលវេរប្រគេនជូនវត្តនៅពេលនេះក្នុងមួយវត្តៗទទួលបាន:
១-អង្ករ ចំនួន ១តោន ស្មើនឹង ១០០០គីឡូ
២-ត្រីខ ចំនួន ០១កេស ស្មើ ១០០កំប៉ុង
៣-មី ចំនួន ៥កេសធំ
៤-ភេសជ្ជៈ Carabao ៣កេស
៥-ត្រីងៀត ១០ គីឡូ
៦-សាច់ក្រក់ ១០ គីឡូ
៧-សាច់ជ្រូកផាត់ ១០ គីឡូ
៨-ទឹកដោះគោខាប់ ២កេស ស្មើ ៩៦កំប៉ុង
៩-កាហ្វេ ចំនួន ៥កញ្ចប់ធំ ស្មើ ២៥០កញ្ចប់តូច
១០-តែ ២គីឡូ
១១-ស្ករស ២៥ គីឡូ
១២-អំបិល ២៥ គីឡូ
១៣-ប៊ីចេង ១០ គីឡូ
១៤-ទឹកត្រី ៥យួរ ស្មើ ៣០ដប
១៥-ទឹកស៊ីអ៉ីវ ៥យួរ ស្មើ ៣០ដប
១៦-សាប៊ូដុំ ៣០ដុំ
១៧-ច្រាស និងថ្នាំដុសធ្មេញ ១០០ឈុត
១៨-វីតាមីនសេ ១០ប្រអប់
១៩-ប្រេងកូឡា ០៥ដុំ ស្មើ ៦០ដប
២០-ប្រេងខ្យល់ ០៥ដុំ ស្មើ ៦០ដប
២១-ម៉ាស់ ២០ប្រអប់ ស្មើនឹង ១០០០ម៉ាស់
២២-អាល់កុលសម្លាប់មេរោគ ០៤កាន ស្មើ ១២០លីត្រ
២៣-ដបសម្រាប់អាល់កុល ១០ដប
២៤-ស្លាដក់ ៧១ អង្គ
២៥-ថវិកា ២លានរៀលក្នុងមួយវត្ត ។
វត្តទាំង០៥នេះ មានឈ្មោះដូចខាងក្រោម:
០១-វត្តគិរីទឹកធ្លាក់តេជោបុស្សស្បូវ ស្ថិតនៅភូមិបុស្សស្បូវ ឃុំស្រឯម ស្រុកជាំក្សាន ។
០២-វត្តឃោសិតារាម (វត្តពាក់ស្បែក) ស្ថិតនៅភូមិពាក់ស្បែក ឃុំដោះស្រែ ស្រុកជាំក្សាន ។
០៣-វត្តអានសេះ ស្ថិតនៅភូមិអានសេះ ឃុំជាំកូន ស្រុកជាំក្សាន ។
០៤- វត្តឈេីលទាលគង ស្ថិតនៅភូមិឈេីទាល ឃុំជាំក្សាន ស្រុកជាំក្សាន ។
០៥-វត្តព្រះពុទ្ធមានជ័យ ស្ថិតនៅភូមិប៉ាលហាល ឃុំប៉ាលហាល ក្រុងព្រះវិហារ ។
ហើយក្រុមការងារក៏បានចែកជូនលោកយាយ លោកតា គណៈកម្មការវត្តចំនួន ១១០នាក់ ដោយម្នាក់ៗទទួលបាន ឃីដ ០១ ដែលក្នុងនោះមានដូចជា:
១-ខោអាវ ០១ ឈុត
២-ក្រម៉ា ចំនួន ០១
៣-ច្រាស និងថ្នាំដុសធ្មេញ ០១ ឈុត
៤-សាប៊ូ ០១ដុំ
៥-ថ្នាំពេទ្យ ០១ប្រអប់
៦-អាល់កុលសម្រាប់មេរោគ ០១ដបតូច
៧-ម៉ាស់ ១០ ម៉ាស់
៨-សារ៉ុង ០១
៩-ប្រេងកូឡា ០១ដប
១០-ប្រេងខ្យល់ ០១ ដប
នារសៀលថ្លៃដដែល លោក ជិន ប៊ុនធឿន និងក្រុមការងារមនុស្សធម៌ បានបន្តនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានជាស្បៀងអាហារ និងសម្ភារៈប្រើប្រាស់មួយចំនួនធំទៅប្រគល់ជូនសហគមន៍ និងមណ្ឌលចំនួន០៣ក្នុងខេត្តព្រះវិហារ ដើម្បីជួយសម្រាលជីវភាពរស់នៅនាពេលបច្ចុប្បន្ននេះ ។
ក្នុងឱកាសនោះលោក ជិន ប៊ុនធឿន ពាំនាំបណ្តាំសួសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលសម្តេចទាំងពីរតែងតែយកចិត្តទុកដាក់ គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ពិសេសក្មួយៗ ចៅៗជាកុមារកំព្រាដែលកំពុងជួបការលំបាក ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ ។ ជាពិសេសសម្តេច ណែនាំឱ្យក្មួយៗ ចៅៗ បង្កើនការយកចិត្តទុកដាក់ថែរក្សាអនាម័យ សុខភាពប្រចាំថ្ងៃដើម្បីការពារជំងឺឆ្លងកូវីដ-១៩ ហើយ សូមរក្សាគម្លាតសង្គម និងពាក់ម៉ាស់នៅកន្លែងមានមនុស្សអូរអរច្រើន។ សម្តេចបានបន្តផ្តាំផ្ញើឱ្យចៅៗដែលគ្រប់អាយុចូលរៀន ត្រូវទៅចុះឈ្មោះចូលរៀនអោយទាន់ពេលវេលា ហើយខិតខំរៀនសូត្រដើម្បីទទួលបានចំណេះដឹងមកចូលរួមអភិវឌ្ឍន៍ប្រទេសជាតិយើង ។
ហើយសហគមន៍ និងមណ្ឌលកុមារកំព្រាចំនួន០៨ទាំងនោះរួមមាន:
១-មជ្ឈមណ្ឌលកុមារកំព្រារដ្ឋ ស្ថិតក្នុងសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ
២-អង្គការកម្មវិធីជួយកុមារអនាថា និងអភិវឌ្ឍន៍ ស្ថិតក្នុងភូមិស្រអែមខាងជើង ឃុំស្រអែម ស្រុកជាំក្សាន្ត
៣-អង្គការកុមារកំព្រាក្នុងក្តីសង្ឃឹមថ្មី ស្ថិតក្នុងភូមិស្រអែមខាងត្បូង ឃុំកន្តួត ស្រុកជាំក្សាន្ត
ដោយឡែកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ជូនទាំង ៣ មណ្ឌលរួមមាន:
០១-អង្ករ ១៣ បេ ស្មើនឹង ៦៥០គីឡូក្រាម
០២-ត្រីខ ចំនួន ៤៥ យួរ
០៣-មីចំនួន ១៦ កេសធំ
០៤-ទឹកដោះគោខាប់ ៤ កេស
០៥-ប៊ីចេងចំនួន ១៣ គីឡូ
០៦-ទឹកត្រី ១៦យួរ
០៧-ទឹកស៊ីអីវ ១៦យួរ
០៨-ត្រីងៀតចំនួន ១១គីឡូ
០៩-សាច់ក្រក់ ១១គីឡូ
១០-សាច់ជ្រូកផាត់ ១១គីឡូ
១១-ម៉ាស ៤៥ប្រអប់
១២-វីតាមីនសេ ១២៦ ប្រអប់
១៣-ថ្នាំពេទ្យ ១២៦ ប្រអប់
១៤-សាប៊ូ ១៧០ ដុំតូច
១៥-ច្រាស និងថ្នាំដុសធ្មេញ ១៨០ ឈុត
១៦-ថវិកាចំនួន ១លានរៀល ។
ស្បៀងអាហារ គ្រឿងឧបភោគបរិភោគជាច្រើនមុខនេះអាចជួយសម្រួលការលំបាកក្នុងជីវភាពប្រចាំថ្ងៃរបស់ក្មួយៗ ហើយអំណោយផ្តល់ជូនអាស្រ័យទៅតាមចំនួនកុមារកំព្រា និងបុគ្គលិកតាមសហគមន៍ និងមណ្ឌលកុមារកំព្រានីមួយៗ ។
កុមារចំនួន ១២០នាក់ ក្នុងម្នាក់ៗក៏ទទួលបានកាបូបសិក្សាដ៏ស្រស់ស្អាត ០១ ផងដែរ ហើយក្នុងនោះមានដូចជា៖សម្លៀកបំពាក់ ០១សម្រាប់,អាកុល ០១ ដប, សៀវភៅ ០២ក្បាល, ប៊ិច ០២ដើម, ថ្នាំដុសធ្មេញ ០១ប្រអប់, សាប៊ូ ០១ដុំ , ម៉ាស់ ២០បន្ទះ ក្តារខៀន ០១ និងជ័រលុប ០១ដុំផងដែរ ។ រីឯបុគ្គលិកសរុបចំនួន ១៤នាក់ ម្នាក់ៗទទួលបានឃីតមួយកញ្ចប់ក្នុងនោះរួមមាន
១-ថ្នាំពេទ្យ ០១ប្រអប់
២-សាប៊ូដុំ ០១ ដុំ
៣-ទឹកអាកុលលាងដៃ ០១ ដបតូច
៤-សារ៉ុង ០១
៥-ក្រម៉ា ០១
៥-ម៉ាស់ ៣០បន្ទះ
៦-វិតាមីនសេ ០១ប្រអប់
៧-ថ្នាំ និងច្រាស់ដុះធ្មេញ ០១ ឈុត
៨-ប្រេងខ្យល់ ០១ប្រអប់
៩-ប្រេងកូឡា ០១ប្រអប់
សូមបញ្ជាក់ថា: មណ្ឌលកុមារកំព្រាទាំងនេះគឺជាកន្លែងជួយសង្គ្រោះកុមារងាយរងគ្រោះ និងកុមារកំព្រា ដើម្បីឱ្យមានលទ្ធភាពក្នុងការសិក្សា និងផ្តល់ជំនាញវិជ្ជាជីវៈផ្សេងៗដល់ពួកគេ៕
ដោយ, សិលា