ស៊យជាន់លេីស៊យ!! រថយន្ត​ Prius ពន្លះទ្រូងផ្លូវខ្ទេចមួយកំណាត់មុខ​ ហេីយត្រូវរថយន្តមួយគ្រឿងទៀតបុកបន្ថែមពីក្រោយរួចរត់បាត់

ចែករំលែក៖

​ ភ្នំពេញ​ ៖​ ប្រុសស្រីប្រមាណ៥នាក់រួមដំណេីរដោយរថយន្តមួយគ្រឿងម៉ាក​ Toyota Prius ក្នុងល្បឿនលឿន​ ហេីយមិនប្រយ័ត្នជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹងបណ្ដាលឲ្យរថយន្តខ្ទេចមួយកំណាត់មុខ​ ហេីយត្រូវរថយន្តមួយគ្រឿងទៀតមិនចាំម៉ាកមកបុកពីក្រោយបន្ថែមរងការខូចខាត​ រួចបេីកគេចបាត់ស្រមោល​ ។
​ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១​ និង៣០នាទីរំលងអាធ្រាត្រ​ ឈានចូលថ្ងៃទី​៨​ ខែវិច្ឆិកា​ ឆ្នាំ​២០២១​ នៅចំណុចស្ទុបវត្តនាគវ័ន​ តាមបណ្ដោយផ្លូវសហព័ន្ធរុស្សុី​ ក្នុងសង្កាត់ផ្សារដេប៉ូ៣​ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ​ ។
​ តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនដំបូងគេឃេីញរថយន្តម៉ាក​ Toyota Prius ពណ៌ឈាមជ្រូក​ ពាក់ស្លាកលេខភ្នំពេញ​ 2AI-1327 ដោយមានប្រុសស្រីប្រមាណ៥នាក់ក្នុងរថយន្ត​ ធ្វេីដំណេីរទិសដៅពីកេីតមកលិចក្នុងល្បឿនលឿន​ ខណៈមកដល់ចំណុចកេីតហេតុក៏ជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង​ បណ្ដាលឲ្យរថយន្តខ្ទេចមួយកំណាត់មុខ​ រីឯរបាំងថ្មបាក់អស់មួយកង់​ ។ ស្របពេលនោះដែរក៏មានរថយន្តមួយគ្រឿងទៀតមិនចាំម៉ាកបានធ្វេីដំណេីរមកពីក្រោយបានបុករថយន្ត​ Prius ពីចំហៀងបន្ថែមទៀតរងការខូចខាតផងដែរ​ តែរថយន្តបង្កនោះមិនឈប់ទទួលខុសត្រូវទេ​ ដោយបានបន្ថែមល្បឿនបេីកគេចខ្លួនបាត់​ ។
​ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះមិនបណ្ដាលឲ្យនរណាម្នាក់រងរបួស​ ឬគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ​ ខណៈពេលដែរបង្កហេតុភ្លាមៗ​ អ្នកបេីកបរនិងអ្នករួមដំណេីរនាំគ្នាគេចខ្លួនបាត់អស់​ ។
​ ក្រោយមក​ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ និងសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ឲ្យមកធ្វើការវាស់វែងស្ទួចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ រងចាំដោះស្រាយគ្នាតាមច្បាប់​ ៕​

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print