​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ ដីកា​២​ របស់​ចៅក្រម​សាលាដំបូង​រាជធានី​ អនុវត្ត​១​ ទុក​១​ ម្យ៉ាងដែរ​?

ចែករំលែក៖

​ភ្នំពេញ​៖​ ថ្មីៗ​កន្លង​ទៅ​នេះ​ ជនជាប់ចោទ​ឈ្មោះ​ ម៉ែ​ន​ ច័ន្ទ​រិ​ទ្ធី​ ភេទ​ប្រុស​ អាយុ​៣៦​ឆ្នាំ​ មាន​ទីលំនៅ​បច្ចុប្បន្ន​ផ្ទះ​លេខ​៨០២​ដេ​ ភូមិ​ព្រែក​តាឡុ​ង​ សង្កាត់​ចាក់​អង្រែ​ក្រោម​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ បន្ទាប់​ពី​សមត្ថកិច្ច​នគរបាល​ ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ​ឃាត់ខ្លួន​ អនុវត្ត​តាម​ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន​របស់​ចៅក្រម​ ម៉េ​ង​ តូ​នី​ ពាក់ព័ន្ធ​ទៅ​នឹង​បទ​ឆបោក​ កាលពី​ថ្ងៃ​ទី​៣​ ខែមីនា​ ឆ្នាំ​២០១៤​ បទល្មើស​ ដែល​មា​នប​ញ្ញាតិ​ឲ្យ​ផ្តន្ទាទោស​តាម​មាត្រា​៣៧៧​ និង​មាត្រា​៣៧៨​ នៃ​ក្រមព្រហ្មទណ្ឌ​ ។​

​ពាក់ព័ន្ធ​ទៅ​នឹង​ជនជាប់ចោទ​ ម៉ែ​ន​ ច័ន្ទ​រិ​ទ្ធី​ ត្រូវ​បាន​រង​នូវ​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​មន្ត្រី​តុលាការ​ ដោយ​ចោទប្រកាន់​ទៅ​ខាង​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ​ ឃាត់ខ្លួន​ជនជាប់ចោទ​ ក្នុង​សំណុំរឿង​ពីរ​ ដែល​មាន​ដីកា​២​ ប៉ុន្តែ​អនុវត្ត​ដីកា​តែ​១​ ។​ ក្នុង​នោះ​ អនុវត្ត​ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន​របស់​លោក​ ម៉េ​ង​ តូ​នី​ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដែល​ចេញ​កាលពី​ថ្ងៃ​ទី​២៩​ ខែមីនា​ ឆ្នាំ​២០១៦​ ពី​បទ​ឆបោក​ ទឹកប្រាក់​ចំនួន​៤​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ ។​ ក្រោយមក​ ពេល​សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូន​ទៅ​សាលាដំបូង​ ចៅក្រម​ ម៉េ​ង​ តូ​នី​ ក៏​បាន​សម្រេច​ដោះ​លែង​ឲ្យ​មាន​សេរីភាព​ ប៉ុន្តែ​ គ្រា​ឃាត់ខ្លួន​ជនជាប់ចោទ​ នគរបាល​ដែល​ត្រូវ​អនុវត្ត​ដីកា​១​ទៀត​ គឺ​ដីកា​ បង្គាប់​ឲ្យ​ចាប់ខ្លួន​-​នាំ​ខ្លួន​ ចេញ​ដោយ​ចៅក្រម​ជំនុំជម្រះ​ ពេ​ជ​ ម៉ា​រ៉ែ​ន​ ចុះ​ថ្ងៃ​ទី​១​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ បែរជា​ មន្ត្រី​នគរបាល​យុត្តិធម៌​ជា​អ្នក​អនុវត្ត​ច្បាប់​ អនុវត្ត​តាម​ដីកា​របស់​ចៅក្រម​ជំនុំជម្រះ​ បែរជា​មិន​អនុវត្ត​ និង​មិន​ចាប់ខ្លួន​ជនជាប់ចោទ​ បញ្ជូន​ទៅ​ដាក់​ពន្ធនាគារ​ តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​-​ឃុំខ្លួន​ ដែល​បាន​ផ្តន្ទាទោស​ទៅ​លើ​ជនជាប់ចោទ​ឈ្មោះ​ ម៉ែ​ន​ ច័ន្ទ​រិ​ទ្ធី​ ដាក់​ពន្ធនាគារ​ កំណត់​រយៈពេល​២​ឆ្នាំ​ ពី​បទ​ឆបោក​ ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​៥​ ខែមីនា​ ឆ្នាំ​២០១៤​ តាម​មាត្រា​៣៧៧​ និង​មាត្រា​៣៧៨​ នៃ​ក្រមព្រហ្មទណ្ឌ​ ។​ ក្នុង​នោះ​ ចៅក្រម​ជំនុំជម្រះ​ លោកស្រី​ ពេ​ជ​ ម៉ា​រ៉ែ​ន​ ក៏​បាន​បង្គាប់​ឲ្យ​ចាប់ខ្លួន​ ឃុំខ្លួន​ជនជាប់ចោទ​ម៉ែ​ន​ ច័ន្ទ​រិ​ទ្ធី​ ដាក់​ពន្ធនាគារ​ ម​១​ ព្រៃ​ស​ នៃ​ក្រសួងមហាផ្ទៃ​ តាម​អំណាច​សាលក្រម​នេះ​ និង​បង្គាប់​ឲ្យ​ជនជាប់ចោទ​ឈ្មោះ​ ម៉ែ​ន​ ច័ន្ទ​រិ​ទ្ធី​សង​ប្រាក់​ដើម​ចំនួន​១៥​ម៉ឺន​ដុល្លារ​ និង​ជំងឺ​ចិត្ត​១​ម៉ឺន​ដុល្លារ​ទៅ​ឲ្យ​ដើមបណ្តឹង​រដ្ឋប្បវេណី​ ។​

​បើ​ទោះជា​សាលក្រម​នេះ​ត្រូវ​បាន​ជំនុំជម្រះ​ និង​ប្រកាស​ជា​សាធារណៈ​នៅ​ថ្ងៃ​ទី​២៦​ ខែមករា​ ឆ្នាំ​២០១៦​ កំបាំង​មុខ​ជនជាប់ចោទ​ និង​តម្រូវ​ឲ្យ​មន្ត្រី​នគរបាល​អនុវត្ត​ ចាប់ខ្លួន​ជនជាប់ចោទ​តាម​អំណាច​ដីកា​ បង្គាប់​ឲ្យ​ចាប់ខ្លួន​ ឃុំខ្លួន​ ផ្ទុយ​ទៅ​វិញ​ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ​អនុវត្ត​តែ​ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន​របស់​ចៅក្រម​ស៊ើបសួរ​លោក​ ម៉េ​ង​ តូ​នី​ តែ​ប៉ុណ្ណោះ​ ។​ ដោយឡែក​ ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ ឃុំខ្លួន​របស់​ចៅក្រម​ជំនុំជម្រះ​ពេ​ជ​ ម៉ា​រ៉ែ​ន​ បែរជា​មិន​អនុវត្ត​ ។​

​មន្ត្រី​តុលាការ​មាន​ច​ម្ង​ល់​ថា​ ហេតុ​អ្វី​ក៏​សមត្ថកិច្ច​អនុវត្ត​ដីកា​តែ​មួយ​ទៅ​លើ​ជនជាប់ចោទ​ដែល​មាន​ដីកា​២​ ម្យ៉ាងទៀត​ ចំពោះ​ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន​ ការ​ដោះ​លែង​ ឬ​សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​ គឺជា​ឆន្ទានុសិទ្ធិ​របស់​លោក​ ម៉េ​ង​ តូ​នី​ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ។​ ប៉ុន្តែ​ចំពោះ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ ឃុំខ្លួន​ ដែល​ចេញ​ដោយ​ចៅក្រម​ ជំនុំជម្រះ​ លោកស្រី​ ពេ​ជ​ ម៉ា​រ៉ែ​ន​ ពិតជា​មិន​អាច​ដោះ​លែង​បាន​ តម្រូវ​ឲ្យ​ជន​ត្រូវ​ចោទ​អនុវត្ត​នូវ​ទោស​កំណត់​រយៈពេល​២​ឆ្នាំ​ ។​ ពាក់ព័ន្ធ​ករណី​នេះ​ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ​ បាន​ប្រាប់«​នគរដ្រេហ្គន»​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃ​ទី​៧​ ខែមេសា​ ឆ្នាំ​២០១៦​ថា​ ខ្ញុំ​បាន​ទទួល​ដីកា​តែ​១​ប៉ុណ្ណោះ​ គឺ​ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន​របស់​ចៅក្រម​ស៊ើបសួរ​លោក​ ម៉េ​ង​ តូ​នី​ ។​ ដោយឡែក​ដីកា​១​ទៀត​ ខ្ញុំ​មិន​ទាន់​បាន​ទទួល​ទេ​ ហើយ​ក៏​មិន​ខុស​អី​ដែរ​ ។​

​បើ​តាម​ការ​ទម្លាយ​ឲ្យ​ដឹង​ពី​មន្ត្រី​តុលាការ​ ការ​ដោះ​លែង​ជនជាប់ចោទ​ដោយ​ចៅក្រម​ស៊ើបសួរ​លោក​ ម៉េ​ង​ តូ​នី​ ក្នុង​ទឹកប្រាក់​ចំនួន​៤​ម៉ឺន​ដុល្លារ​ពី​បទ​ឆបោក​ អាច​ពាក់ព័ន្ធ​ទៅ​នឹង​អំពើ​ពុក​រលួយ​ សូកប៉ាន់​ ខណៈ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​អនុវត្ត​ដីកា​របស់​ចៅក្រម​ស៊ើបសួរ​ ហើយ​មិន​បាន​អនុវត្ត​ដីកា​របស់​ចៅក្រម​ជំនុំជម្រះ​ ដើម្បី​ចាប់​ជនជាប់ចោទ​ យក​ទៅ​ដាក់​ពន្ធនាគារ​ផ្តន្ទាទោស​ទៅ​តាម​កំណត់​២​ឆ្នាំ​នោះ​ ។​

​ករណី​នេះ​ ត្រូវ​រង​នូវ​ការ​រិះគន់​យ៉ាង​ចាស់ដៃ​ពី​មជ្ឈដ្ឋាន​ខាងក្រៅ​ថា​ សមត្ថកិច្ច​ពេល​ខ្លះ​ មាន​ដីកា​របស់​តុលាការ​នៅ​ដៃ​ មាន​កំហុសឆ្គង​ដោយ​បុគ្គល​មន្ត្រី​នគរបាល​មួយ​ចំនួន​តូច​ បែរជា​យក​ដីកា​ដែល​ចេញ​ដោយ​តុលាការ​ ប្រៀប​ដូច​ជា​មូល​ប្ប​ទា​នប​ត្រ​សម្រាប់​ប្រយោជន៍​ខ្លួនឯង​ និង​មិន​បាន​អនុវត្ត​ទៅ​តាម​ភារកិច្ច​តួនាទី​ក្នុង​នាម​ជា​មន្ត្រី​នគរបាល​យុត្តិធម៌​ ៕​

20160406200934

ដោយ៖ សុខ​ ខេមរា​

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print