ខេត្តបន្ទាយមានជ័យ÷ ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១
នៅទីបញ្ជាការកងពលតូចថ្មេីរជេីងលេខ៥១ បានហ្វឹកហ្វឺនប្រចាំសប្តាហ៍ ក្រោមបទបញ្ជាឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពល ក្នុងរយៈពេលមួយម៉ោងកន្លះ ក្នុងមួយសប្តាហ៍។
ក្នុងឱកាសនេះដែរ ឧត្តមសេនីយ៍ មេបញ្ជាការ បានមានប្រសាសន៍ផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការហ្វឹកហាត់ គោរពវិន័យ បទបញ្ជាផ្ទៃក្នុង ត្រូវខិតខំរៀនសូត្រ ត្រងត្រាប់គ្រូ ថែរក្សា អនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល ចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដោយបន្តអនុវត្តវិធានការ ៣កុំ ៣ការពារ អោយបានខ្ជាប់ខ្ជួនជានិច្ច ព្រោះជំងឺនេះនៅតែមានកម្រិតខ្ពស់នៅឡើយ៕
...
ដោយ៖ សូរិយា