គម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ទាំង១១ ឆ្នាំ២០២១ របស់រដ្ឋបាលខណ្ឌដូនពេញ មានក្រុមហ៊ុនចំនួន១២ បានចូលរួមដេញថ្លៃ

ចែករំលែក៖

ភ្នំពេញ , នាព្រឹកច័ន្ទ ៤កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ រដ្ឋបាលខណ្ឌដូនពេញ បានបើកពិធីដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ទាំង១១ ឆ្នាំ២០២១ ក្រោមការអញ្ជើញចូលរួមពី លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងជាតំណាង លោក កើត ឆែ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ ដែលមានក្រុមហ៊ុនសរុបចំនួន ១២ក្រុមហ៊ុន បានអញ្ជើញចូលរួមដេញថ្លៃតាមនីតិវិធី លើគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ទាំង១១ ឆ្នាំ២០២១ ។

ការដាក់ឲ្យមានការដេញថ្លៃគម្រោងអភិវឌ្ឍន៍សង្កាត់ នាពេលនេះ គឺដើម្បីផ្តល់លទ្ធភាពឲ្យរដ្ឋបាលសង្កាត់ ធ្វើការជួសជុល កសាង និងកែលម្អហេដ្ឋារចនាសម្ព័ន្ធនានាក្នុងមូលដ្ឋានរបស់ខ្លួនដែលខ្វះខាត ខូចខាត ឬធ្វើឲ្យមានសោភ័ណភាព និងដើម្បីធានាឲ្យមានតម្លាភាពក្នុងការចំណាយថវិកាថ្នាក់ក្រោមជាតិ ព្រមទាំងបំពេញសេវាតម្រូវការចំទិសដៅដែលប្រជាពលរដ្ឋចង់បាន ជាពិសេសធានាបាននូវភាពល្អប្រសើររាល់ពេលអនុវត្តកិច្ចសន្យាជាមួយភាគីក្រុមហ៊ុនទទួលបានការដេញថ្លៃ ផងដែរ ៕

...


ដោយ, ស តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print