កម្លាំងចម្រុះឃាត់ខ្លួន​មុខសញ្ញា នាំ​ពលករ​ខ្មែរ ឆ្លងដែនទៅថៃ២ នាក់និងពលករ៣នាក់

ចែករំលែក៖

ខេត្តបាត់ដំបង៖  នៅ​ថ្ងៃទី ៧ ខែ​វិ​ច្ឆិកា ឆ្នាំ​២០២១ ម្សិលមិញនេះ កម្លាំង​អង្គភាព​ចម្រុះខេត្តបាត់ដំបង បាន​ចុះបង្ក្រាប និង​ឃាត់ខ្លួន មេខ្យល់ ចំនួន ២ នាក់ ដែល​បម្រុង​នាំ​ពលករ ឆ្លងដែន​ទៅថៃល្មើសច្បាប់
នៅ​ទីតាំង​ភូមិសាស្ត្រ ភូមិ​ដំណាក់​អំពិល ឃុំ​បារាំង​ធ្លាក់ ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​។​
មន្រ្តីនគរបាលខេត្តបាត់ដំបងបានឲ្យដឹងថា​ជនជនសង្ស័យនាំ​មនុស្ស​ឆ្លងដែនដែលសមត្ថកិច្ចឃាត់ខ្លួនខាងលើ ជា​មេខ្យល់​អ្នក​នាំ​ផ្លូវ​ផង និង​ជា​អ្នករត់ម៉ូតូឌុប​ផង ដែល​ទាំង២ នាក់នេះមានឈ្មោះ នី ង៉ែត ភេទ​ប្រុស អាយុ ៥៨​ឆ្នាំ និង​ម្នាក់ទៀត ឈ្មោះ ញ៉ឹក ណ​យ ភេទ​ប្រុស អាយុ ៥១​ឆ្នាំ មាន​ទីលំនៅ ភូមិ​អូរ ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខណៈ​ប្រុង​ឆ្លងដែន នាំ​ពលករ ចំនួន ៣ នាក់ ចូលទៅក្នុង​ទឹកដី​ថៃ។ ករណីនេះត្រូវ​សមត្ថកិច្ចស្រាវជ្រាវ​ដឹងចុះ​ឃាត់ខ្លួន​តែម្តង​។ រីឯពលករ​ទាំង ៣ នាក់​នោះ រស់នៅ​ខេត្តបន្ទាយមានជ័យ និង​ខេត្តកំពត ។​
កម្លាំង​ការពារ​គោលដៅ​តំបន់​ព្រំដែន បាន​សាកសួរដើម្បី​ស្រាវ ជ្រាវ​បន្ថែម ព្រមទាំង​ធ្វើ​កិច្ចសន្យា អប់រំ​ណែនាំ ហើយ​បន្ត​នីតិវិធី ប្រគល់​មុខសញ្ញា មេខ្យល់ ទាំងអស់ ទៅ​ឲ្យ​ផ្នែក​ជំនាញ នៃ​អធិការដ្ឋាន​នគរបាលស្រុក​ភ្នំព្រឹក ដើម្បី​ចាត់ការតាមផ្លូវ​ច្បាប់​ផងដែរ៕


ដោយ÷ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print