លោក អ៊ូក សោភ័ណ ចុះបំពេញទស្សនកិច្ចសិក្សាក្រុមហ៊ុន Wangnamyen Dairy Co-Operative., Ltd. ដើម្បីស្វែងយល់ពីការងារអភិវឌ្ឍខ្សែចង្វាក់ផលិតកម្មទឹកដោះគោស្រស់ថៃ !

ចែករំលែក៖

ប្រទេសថៃ : នៅរសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានបញ្ជាក់អោយដឹងថា, កាលពីព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ម្សិលមុិញ លោក អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានដឹកនាំមន្ត្រីការទូត ដែលមានការចូលរួមពីថ្នាក់ដឹកនាំអគ្គកុងស៊ុលកម្ពុជាខេត្តសាកែវ ចុះបំពេញទស្សនកិច្ចសិក្សាក្រុមហ៊ុន Wangnamyen Dairy Co-Operative., Ltd. ដើម្បីស្វែងយល់ពីការងារអភិវឌ្ឍខ្សែចង្វាក់ផលិតកម្មទឹកដោះគោស្រស់ថៃ។

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានបន្តថា, នៅក្នុងឱកាសនោះ លោកឯកអគ្គរាជទូត បានសាទរចំពោះវឌ្ឍនភាពរបស់ក្រុមហ៊ុន និងបានជម្រាបជូនលោក Amnuay Tongkok អគ្គនាយកក្រុមហ៊ុន Wangnamyen អំពីកិច្ចប្រឹងប្រែងរបស់ស្ថានទូតក្នុងការអនុវត្តការទូតសេដ្ឋកិច្ច (ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងវប្បធម៌) និងការផ្សព្វផ្សាយយុទ្ធសាស្ត្រថៃបូកមួយ ដើម្បីកៀងគរវិនិយោគិន សំដៅធ្វើពិពិធកម្មឱកាសការងារជូនប្រជាជន និងចូលរួមអភិវឌ្ឍកំណើនសេដ្ឋកិច្ចជាតិ។

ជាការឆ្លើយតប លោកអគ្គនាយក Amnuay Tongkok បានថ្លែងអំណរគុណចំពោះគណៈប្រតិភូស្ថានទូត និងបានរាយការណ៍ជូន លោកឯកអគ្គរាជទូត អំពីកិច្ចសហការរវាងក្រុមហ៊ុន និងរាជបណ្ឌិត្យសភាកម្ពុជា ក្នុងការតម្លើងម៉ាស៊ីនរឹតទឹកដោះគោស្រស់នៅ «ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប» នៃខេត្តព្រះវិហារ ដើម្បីពង្រីកប្រតិបត្តិការនៅកម្ពុជា នាពេលអនាគត៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print