ក្រុមគ្រូពេទ្យសម្ភពដែលប្រចាំការនៅ​មណ្ឌលសុខភាពមរតកសម្តេចតេជោ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជុំគិរី របស់កងពលតូចលេខ៧០ បានជួយសម្រាលលំហែមាតុភាពស្រ្តីម្នាក់ដោយសុវត្ថិភាព

ចែករំលែក៖

ខេត្តកំពត÷ក្រុមគ្រូពេទ្យសម្ភពដែលប្រចាំការនៅ​មណ្ឌលសុខភាពមរតកសម្តេចតេជោ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជុំគិរី របស់កងពលតូចលេខ៧០ បានជួយសម្រាលលំហែមាតុភាព ស្រ្តីម្នាក់ ទទួលបានកូនប្រុសទម្ងន់ ៣គីឡូក្រាមដោយសុវត្ថិភាព នៅវេលាម៉ោង ០៧:៣០​នាទីព្រឹក ថ្ងៃទី ០៨ ខែ​វិច្ឆកា​ ឆ្នាំ២០២១។

សូមបញ្ជាក់ថា ការសម្រាលលំហែមាតុភាពនេះ គឺជាទារកទី៣៣ ចាប់តាំងពីដំណេីការមណ្ឌលសុខភាពមរតកសម្តេចតេជោ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជុំគិរី រហូតមកដល់ថ្ងៃទី៨ ខែវិច្ឆិកា​ ឆ្នាំ២០២១នេះ។

សូមជម្រាបថា​ ក្រៅពីជួយសម្រាលលំហែមាតុភាពមិនគិតថវិកា​ ក្រុមការងារ​របស់ការិយាល័យសុខាភិបាលកងពលតូចលេខ៧០ តែងតែបន្ត​​យកចិត្តទុកដាក់ ក្នុងការពិនិត្យព្យាបាលជំងឺ ចែកថ្នាំជូនដល់​យោធិន និងប្រជាពលរដ្ឋដែលមានជម្ងឺ ដោយឥតគិតថ្លៃផងដែរ៕

...

ដោយ៖  សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print