ភ្នំពេញ៖ យុវជនម្នាក់បានរងរបួសត្រូវក្បាលបន្ទាប់ពីមានយុវជនមួយក្រុមទៀតមានគ្នា៤ទៅ៥នាក់បានប្រើដាវសាមូរ៉ៃកាប់និងយកដុំថ្មគប់ ។ កាលពីវេលាម៉ោង១១និង៤៥នាទីយប់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៦ នៅតាមផ្លូវភ្នំពេញហាណូយ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានក្រុមយុវជនប្រុសស្រីមួយក្រុមមានគ្នា៦នាក់ក្នុងនោះស្រី២នាក់បាននាំគ្នាជិះម៉ូតូ៣គ្រឿងចេញពីម្តុំផ្សារដីហុយក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុពួកគេបានឈប់ម៉ូតូជជែកគ្នាលេង ពេលនោះស្រាប់តែមានក្រុមក្មេងស្ទាវ១ក្រុមទៀតមានគ្នា៤ទៅ៥នាក់បានដែអង្គុយនៅទីនោះក៍ស្រែកថា ពួកឯងជិះម៉ូតូមកពីណា? ហើយសម្លេងម៉ូតូលឺម្លេះផ្លូវនឹងមានតែឯងរឺ?
ពួកគេបានស្រែកទៀតថា ទីនេះជាទឹកដីអញពួកឯងកុំខ្លំាង។ ពេលនោះក៏មានការប្រកែកគ្នា ហើយមានក្រុមក្មេងទំនើងខាងបង្ករបានជិះម៉ូតូ១គ្រឿងដោយមានដាវសាមូរ៉ៃមកកាប់ទៅលើភាគីរងគ្រោះនិងកាប់ម៉ូតូ ហើយនាំគ្នារត់ទៅរើសដុំថ្មមកគប់បន្ថែមទៀតទើបបណ្តាលឲ្យយុវជនម្នាក់ក្នុងចំណោមគ្នា៦នាក់រងរបួសត្រូវក្បាលតែម្តង។ ហើយភាគីខាងរងគ្រោះក៍បានយកដុំថ្មគប់ទៅក្រុមជនបង្កដែរ តែពួកវាបានរត់គេចខ្លួនអស់។
ក្រោយកើតហេតុក៍មាននគរបាលប៉ុស្តិ៍ភ្នំពេញថ្មីចុះមកជួយអន្តរាគមន៍តែក្រុមក្មេងស្ទាវខាងបង្កបានរត់បាត់អស់ ហើយសមត្ថកិច្ចបានឲ្យជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ភ្នំពេញថ្មី ដើម្បីស្វែងរកចាប់ខ្លួនក្រុមជនបង្ករទាំងនោះ។ក្រោយមកក៍មានកម្លាំងអាវុធហត្ថខណ្ឌសែនសុខចុះទៅដល់ហើរកឃើញដាវសាមូរ៉ៃ១ដើមផងដែរ៕
ដោយ៖ តុង សីហា