អាជ្ញាធរ​ក្រុង​បាវិត​អំពាវនាវ​កុំ​ឲ្យកម្មករកម្មការិនី​លេង​ជះ គប់​ទឹក​ដាក់គ្នា នៅតាម​ដងផ្លូវ ប៉ះពាល់សណ្ដាប់ធ្នាប់និងមានគ្រោះថ្នាក់កើតឡើង​

ចែករំលែក៖

ខេត្តស្វាយរៀង​៖​ រដ្ឋបាល​ក្រុង​បាវិត​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋជាពិសេសកម្មករ​កម្មការិនី​ទាំងអស់​កុំ​ឲ្យ​លេង​ជះ និង​គប់​ទឹក​ដាក់គ្នា​ដែល​នឹង​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អ្នកដទៃ​ក៏ដូចជា​អ្នកធ្វើដំណើរ​ផងដែរ​។​

យោងតាមមន្ត្រីសាលាក្រុង​បាវិត​បានឲ្យ​ដឹងថា រដ្ឋបាល​ក្រុង​បាវិត​បានចេញ​សេចក្តីជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ កម្មករ កម្មការិនី​រោងចក្រ​ទាំងអស់​កុំ​ឲ្យ​លេង​ជះ​ទឹក​ គប់​ទឹក​ដាក់គ្នា​ ព្រោះ​កន្លងមក​ពិនិត្យឃើញ​ភាពមិនប្រក្រតី​នៃ​ការលេង​គប់​ទឹក​ដាក់គ្នា​នៅពេលដែល​បងប្អូន​កម្ម​ករកម្មការិនី​ទៅធ្វើ​ការ​ និង​ពេល​ត្រឡប់ទៅផ្ទះ​វិញ​។

ប្រភពបន្តថា កន្លងមក​ក៏​ធ្លាប់មាន​គ្រោះថ្នាក់​កើតឡើង​ពី​ការលេង​គប់​ទឹក​ដាក់គ្នា​នេះនាពេលចូលឆ្នាំខ្មែរម្ដងៗ​ ដោយ​ពិនិត្យឃើញ​នូវ​ទង្វើ​ដែល​នាំឲ្យមាន​គ្រោះថ្នាក់​បែបនេះ ទើប​រដ្ឋបាល​ក្រុង​បាវិត ចាត់វិធានការ​ហាមឃាត់​ជាដាច់ខាត​មិន​អនុញ្ញាត​ឲ្យ​ជនណាម្នាក់​លេង​គប់​ទឹក​ដាក់គ្នា​ឡើយ​ ហើយបើ​មាន​ជន​ណានៅតែ​បន្ត​លេង​ជះ​ទឹក គប់​ទឹក ហើយ​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អ្នក​ដ៏​ទៃ ជន​នោះ​និង​ទ​ទួល​ទោស​តាមផ្លូវ​ច្បាប់​ជា​ធរមាន​។​

ប្រភពបន្តថា​ បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​សូម​ចូលរួម​ជួយ​ថែរក្សា​អនាម័យ​កុំ​ចោល​សំរាម​តាម​ដងផ្លូវ​ពាសវាល​ពាសកាល​ដែល​ធ្វើ​ឲ្យ​បាត់បង់​សោ​ភ័​ណ្ឌ​ភាព​ទីក្រុង​ផងដែរ៕

maxresdefault

5789649c-c3fa-4fad-948e-51cdbd5ba645_1

ដោយ៖ យឹម សុថាន

...

11140061_1093683994022682_5453823828634418773_n

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print