ក្រោយពីរអ្នកទោស៧នាក់ទំលាយរបងថ្ម រត់ចេញពីពន្ធនាគារ ដោយសុវត្ថភាពអនុរក្សពន្ធនាគារបានផ្ទុះអាវុធ៤គ្រាប់ សមត្ថកិច្ចចម្រុះតាមប្រមាញ់ចាប់បានម្នាក់វិញហើយ

ចែករំលែក៖

ខេត្តស្ទឹងត្រែង: ស្ងាត់ៗធ្វើឲ្យអ្នកទោសចំនួន៧នាក់ លួចធ្វើសកម្មភាពប្រើឧបករណ៍ទម្លាយរបងថ្មី រត់គេចខ្លួនបាត់ដោយសុវត្ថភាព ទើបមន្ត្រីអនុរក្សពន្ធនាគារ ដែលយាមកាមនៅទីនោះដឹងភ្លាមៗក៍បានបាញ់សំឡូត ចំនួន៤គ្រាប់ដើម្បីបញ្ឈប់ការត់គេចរបស់ពួកគេ តែមិនបានសម្រេចនោះទេ ធ្វើឲ្យពួកគេរត់កាន់តែលឿនគេចខ្លួនបាត់អស់ ក្នុងហេតុការណ៍ដ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង៣,២០នាទី ទៀបភ្លឺឈានចូលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិបាចុង សង្កាត់ព្រះបាទ ក្រុង ខេត្តស្ទឹងត្រែង។

បើតាមប្រភពផ្តល់ព័ត៌មានមកថា: នៅវេលាម៉ោង៣ជាងទៀបភ្លឺខណៈមន្ត្រីអនុរក្សពន្ធនាគារ កំពង់យាមកាមតឹងរឹងការពារអ្នកទោស ក្នុងពន្ធនាគារខាងលើ ក្រោយអ្នកទោសរត់ចេញពីក្នុងរបងពន្ធនាគា ទើបដឹងថាអ្នកទោសទាំងនោះ វាយជញ្ជាំងទម្លាយរួចទើបចេញរួច ហើយរត់គេចខ្លួនទើបមន្ត្រីអនុរក្សពេលនោះ បានប្រើប្រាស់អាវុធបាញ់សំឡុតចំនួន៤គ្រាប់ ដើម្បីគម្រាមឲ្យពួកគេបញ្ឈប់ សកម្មភាពរត់តទៅទៀត តែមិនអាចបញ្ឈប់គួកគេបាន ធ្វើឲ្យពួកគេរត់កាន់តែលឿនគេចខ្លួនបាត់អស់ក្នុងរយ:ពេលដ៍ខ្លី។
ជុំវិញរឿងនេះលោកឈុន តារា ប្រធានពន្ធនាគារខេត្តស្ទឹងត្រែង បានបញ្ចាក់ថា: ក្រោយអ្នកទោសធ្វើសកម្មភាពរត់ ហើយមន្ត្រីអនុរក្សពន្ធនាគារបានផ្ទុះអាវុធចំនួន៤គ្រាប់ ដើម្បីឲ្យអ្នកទោសបញ្ឈប់ការរត់គេច ទើបធ្វើឲ្យផ្អើលដល់សមត្ថកិច្ចសហការ ចេញប្រតិបត្តិការដើម្បីរុករកអ្នកទោសទាំងនោះភ្លាមៗ។

លោកបន្តថា: បើតាមការពិនត្យនៅទីតាំងជាក់ស្តែង មន្ត្រីអនុរក្សពន្ធនាគារ កម្លាំងស្នងការដ្ឋាននគរបាលខេត្ត យោធាបានសហការគ្នា។ រកឃើញឧបករណ៍ធ្វើសិប្បកម្ម និងវត្ថុរឹងមួយចំនួន ដែលជាឧបករណ៍សម្រាប់
ទម្លាយរបងថ្ម ដូចជាប្រដាប់ខួង ដែកត្រសេះ កំណាត់ឈើ មានក្បត់និងភួយដើម្បីធ្វើសកម្មភាព រុំខ្ទប់វាយមិនឲ្យលឺសំលេងចេញក្រៅ។ លោកបញ្ចាក់ថា: ក្នុងចំណោមអ្នកទោស៧នាក់មានម្នាក់ត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត ក្នុងករណីជួញដូរគ្រឿងញៀន និង
៦នាក់ទៀត ជាប់ទោសស្រាល។ ក្នុងចំណោមអ្នកទោសរត់គេចខ្លួន៧នាក់ មាន៦ស្ថិតក្នុងករណីជួញដូរគ្រឿងញៀន និងម្នាក់
ជាប់ទោសពីបទលួចមានស្ថានទម្ងន់ទោស៕

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា: ក្រោយពីសមត្ថកិច្ចនិងមន្ត្រីជំនាញ បានបន្តសហការគ្នាដុតដៃដុតជើង រុករកស្រាវជ្រាវ និងដេញប្រថាប់ចាប់ប្រភីង រហូតដឹងដល់ដឹងនូវកន្លែងលាក់ខ្លួនក្រុមអ្នកទោសទាំងនោះ។ ដែលបានឆ្លងទឹកទន្លេមេគង្គយកទូកអ្នកស្រុក អ៊ុំឆ្លងមកត្រោយម្ខាង ដើម្បីពួនលាក់ខ្លួនធ្វើឲ្យសមត្ថកិច្ចចម្រុះ ដាក់កម្លាំងហ៊ុំព័ទ្ធអស់២ថ្ងៃ ២យប់ រហូតក្របួចចាប់បានអ្នកទោសម្នាក់ឈ្មោះទូច វិត កើតឆ្នាំ១៩៨១ ជាអ្នកទោសជួនដូរគ្រឿងញៀន នៅវេលាម៉ោងប្រមាណ៨ជាងយប់ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចភូមិលើ ឃុំថាឡា ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ បច្ចុប្បន្នអ្នកទោសរូបនេះបាននាំខ្លួន មកសាកសួរ ដើម្បីរកកន្លែងលាក់ខ្លួន បក្ខពួក៦នាក់ទៀត យកមកដាក់ពន្ធនាគារវិញឲ្យខានតែបាន។ បច្ចុប្បន្នសមត្ថកិច្ចចម្រុះ នៅតែបន្តរុករកនៅតាមចំណុច និងកោលដៅនិមួយៗដែលក្រុមអ្នកទោសទាំងនោះ កំពង់តែធ្វើសកម្មភាព បំលែងខ្លួននៅក្នុងភូមិសាស្ត្រខាងលើ៕

...

ដោយ:មាស សុផាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print