បុរសម្នាក់ទំនងជាស្រវឹងស្រាបានបើករថយន្តទៅបុកនឹងរបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យអ្នកបើកបររងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ទំនងជាស្រវឹងស្រាបានបើករថយន្តរេទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យខូចខាតអស់មួយកំណាត់មុខស្ទើរតែទាំងស្រុង ចំណែកអ្នកបើកបររបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្រ្គោះភ្លាមៗនៅឯមន្ទីរពេទ្យ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១៖៤៥នាទីយប់ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរសម្នាក់បើករថយន្តម៉ាក  toyota HiLUX Vigo ពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខរដ្ឋ 02-22063 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿន ខណៈពេលមកដល់ចំណុចកើតហេតុបានរេចង្កូតទៅបុកជាមួយនឹងរបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឱ្យអ្នកបើកបររងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកស្ទូចយករថយន្តបង្កទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

        

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print