អង្គការសុខភាពពិភពលោក នៅថ្ងៃទី៩ខែវិច្ឆិកា បានព្រមានពីកង្វះសឺរុាំងចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ពី១-២ពាន់លានសឺរុាំងសម្រាប់ឆ្នាំ២០២២ បង្កផលប៉ះពាល់យ៉ាងខ្លាំងដល់សកម្មភាពចាក់វ៉ាក់សាំងនៅលើពិភពលោក។ អ្នកឯកទេសរបស់អង្គការសុខភាពពិភពលោក WHO លោកស្រី Lisa Hedman បានប្រកាសថា ស្ថាប័នសុខាភិបាលបណ្តាប្រទេសចាំបាច់ត្រូវតែឡើងគម្រោងរក្សាទុកសឺរុាំងសមស្របបញ្ចៀសការរក្សាលើសចំនួនធ្វើឱ្យប្រទេសផ្សេងប្រឈមកង្វះសឺរុាំង។ សារព័ត៌មានរ៉យទ័របានដកស្រង់សម្តីលោកស្រី Lisa Hedman ដែលបានបញ្ជាក់ថា «យើងកំពុងប្រឈមនឹងកង្វះសឺរុាំងជាសកល អាចធ្វើឱ្យស្ថានភាពកាន់តែធ្ងន់ធ្ងរ»។ លោកស្រីបន្តទៀតថា សកម្មភាពខាងលើនឹងធ្វើឲ្យយឺតយ៉ាវសកម្មភាពចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ក៏ដូចជាសេវាកម្មផ្សេងទៀតក្នុងការចាក់វ៉ាក់សាំងបង្ការត្រូវយឺតយ៉ាវ។ លោកស្រី Lisa បន្តទៀតថា នៅលើពិភពលោកបានប្រើប្រាស់សឺរុាំងជាង៦,៨ពាន់លាន សម្រាប់ចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ។ ចំណែកការផលិតសឺរុាំងវិញបានប្រមាណ៦ពាន់លានប៉ុណ្ណោះក្នុងមួយឆ្នាំ៕ ដោយសាធី
រូបថត៖Reuters.