មេភូមិ និងអនុភូមិ​ចំនួន​៤រូបស្ថិតនៅក្រុងព្រះសីហនុ បច្ចុប្បន្នកំពុងមានជំងឺប្រចាំកាយ​ ទទួល​អំណោយ​របស់​មេបញ្ជាការកងរាជអាវុធហត្ថខេត្ត​

ចែករំលែក៖

ខេត្ត​ព្រះសីហនុ៖ លោក ប៉ែន វិបុល ប្រធានក្រុមការងារចុះជួយមូលដ្ឋានភូមិ២ នៅថ្ងៃពុធ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ​ បានដឹកនាំក្រុមការងារ ចុះជួបសំណេះសំណាល​ និងនាំយកនូវអំណោយឧបត្ថម្ភមានគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនរបស់លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត​ព្រះសីហនុ​ និងជាប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយសង្កាត់លេខ៤ ក្រុងព្រះសីហនុ និងលោកស្រី​ ប្រគល់ជូនលោក សឹម សាមឿន មេភូមិ២ និងលោក ព្រំ សុផុន អនុភូមិ២ បច្ចុប្បន្នកំពុងមានជំងឺប្រចាំកាយ និងលោកស្រី តាត់ សុផានី អនុភូមិ២ ដល់លំនៅដ្ឋាន ស្ថិតនៅក្រុមទី១៣ ភូមិ២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

ជាក់ស្ដែង​អំណោយ​ខាងលេីនេះ​ ទទួលបានក្នុង០១នាក់រួមមាន៖
១- អង្ករ ចំនួន ០១បាវ ស្មើនឹង ៥០គីឡូក្រាម
២- ទឹកស៊ីអ៉ីវ ចំនួន ០១យួរ
៣- ទឹកក្រូច ចំនួន ០១កេស
៤- ទឹកសុទ្ធ ចំនួន ០១កេស
៥- ម៉ាស់ ចំនួន ០២ដុំ
៦- ថវិកា ចំនួន២០០,០០០រៀល (លោកមេភូមិ)
៧- ថវិកា ចំនួន ១០០,០០០រៀល (លោក-លោកស្រីអនុភូមិ)៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print